• 2019-08-26 02:09:44
  • ព័ត៌មាន

គូស្នេហ៍វ័យក្មេង រៀបការហើយបានប៉ុន្មាននាទី ស្រាប់តែស្លាប់ក្នុងគ្រោះថ្នាក់ចរាចរគួរឲ្យរន្ធត់

  • 2019-08-26 02:09:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈ​ពេល​ត្រឹម​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​ក្រោយ​ការ​បញ្ចប់​ពិធី​រៀប​អាពាហ៍ពិពាហ៍ គូ​ស្នេហ៍​ថ្មី​ថ្មោង​ត្រូវ​បាន​សម្លាប់​ក្នុង​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរ​ដ៏​គួរ​ឲ្យ​រន្ធត់​មួយ​កាល​ពី​រសៀល​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​នៅ​រដ្ឋ​តិចសាស់​សហរដ្ឋអាមេរិក។

យោង​តាម​សារព័ត៌មាន​ក្នុង​តំបន់​ឲ្យ​ដឹង​ថា​កូន​កំលោះ​ឈ្មោះ Harley Morgan វ័យ ១៩​ឆ្នាំ និង​កូន​ក្រមុំ Rhiannon Boudreaux វ័យ ២០ឆ្នាំ​ ត្រូវ​បាន​ស្លាប់​ក្នុង​ទីក្រុង Orange ក្រោយពេល​ដែល​ជួប​គ្រោះ​ថ្នាក់​ចរាចរ​រថយន្ដ​បុក​គ្នា​ជាមួយ​ឡាន​សណ្ដោង​ត្រាក់ទ័រ។ យោង​តាម​សេចក្ដីថ្លែងការណ៍​របស់​នាយកដ្ឋាន​ប៉ូលិស​នៃ​ទីក្រុង​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ គូ​ស្នេហ៍​ទាំង​ពីរ​នាក់ បាន​ចាក​ចេញ​ពី​កន្លែង​នៃ​ពិធី​រៀប​អាពាហ៍ពិពាហ៍​របស់​ពួកគេ​ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ហាយវ៉េ​លេខ ៨៧ ក៏​ស្រាប់​តែ​បុក​គ្នា​ជាមួយ​ឡាន​សណ្ដោង​ត្រាក់ទ័រ​តែ​ម្ដង។

ចំណែក​ឯ​ម្ដាយ និង​បង​ស្រី​កូន​កំលោះ​ដែល​បាន​ធ្វើ​ដំណើរ​ពី​ក្រោយ និង​ឃើញ​ហេតុការណ៍​នេះ​ផ្ទាល់​ឲ្យ​ដឹង​ថា "ខ្ញុំ​បាន​សម្លឹង​មើល​កូន​ប្រុស​របស់​ខ្ញុំ​ស្លាប់​នៅ​នឹង​មុខ។ ឈាម​របស់​កូន​ប្រុស​ខ្ញុំ​នៅ​តែ​ដិត​ដាន​លើ​ដៃ​ដោយ​សារ​តែ​ខ្ញុំ​ព្យាយាម​ទាញ​គេ​ចេញ​ពី​ឡាន។” សាក្សី​ដែល​ឃើញ​ហេតុការណ៍​ឲ្យ​ដឹង​ដែរ​ដែរ រថយន្ដ​របស់​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់ បាន​ក្រឡាប់​ពីរ​ទៅ​បី​ជុំ​ក្រោយ​ពេល​ដែល​មាន​ការ​ប៉ះ​ទង្គិច។

(ម្ដាយ និង​បង​ស្រី​កូន​កំលោះ)

យ៉ាង​ណា​មិញ អ្នក​បើកបរ​ឡាន​សណ្ដោង ត្រូវ​បាន​សណ្ដោង​មិន​មាន​របួស​នោះ​ទេ ប៉ុន្តែ​ត្រូវ​បាន​ប៉ូលិស​បញ្ជូន​ទៅ​ពិនិត្យ​រក​សារធាតុ​ញៀន និង​គ្រឿង​ស្រវឹង ហើយ​ការ​ស៊ើប​អង្កេត​ត្រូវ​បាន​ធ្វើ​ឡើង​បន្ដ​ទៀត៕

ប្រភព៖ Gulf News ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់
អត្ថបទពេញនិយម