• 2019-08-26 07:30:55
  • ព័ត៌មាន

Jessica អ្នកច្នៃរូប​វ័យក្មេង​ដ៏​ពូកែ​មួយរូប នឹង​ស្ថិត​ក្នុង​ការ​ចងចាំ​ជា​រៀង​រហូត!

  • 2019-08-26 07:30:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​ប្រហែលជាធ្លាប់​ឃើញ​រូបភាព Anime, Cosplay ឬ comic កំប្លែងៗ និងច្នៃប្រឌិត​ស្អាតៗ​នៅ​លើ Sabay។ តើ​ប្រិយមិត្ត​ចង់ដឹងទេថា រូប​ស្អាតៗ​ទាំងនោះ ជាស្នាដៃរចនារបស់អ្នកណា? ទឹកដៃ​រចនា​ទាំងនោះ គឺ​បាន​មក​ពីអ្នក​ច្នៃ​រូប​ដ៏​ពូកែ​របស់​យើង គឺ Jessica។

Jessica គឺជា​សមាជិក​នៃ​ក្រុម​ហ្គេម របស់ Sabay។ នាង​ជា​អ្នក​បង្កើត​តួអង្គ​ច្នៃប្រឌិត និងរឿងរ៉ាវ​ដែល​ទាក់ទាញ​ដល់​បេះដូង​ប្រិយមិត្ត។

Jessica (ទី២ពីស្ដាំ) ជាមួយ​ក្រុម​ការងារ

Jessica ចូលចិត្ត​គូររូប anime, cosplay និង​រូប​បែប​ជប៉ុន (chibi)។ ចំណង់ចំណូល​ចិត្ត​ធំបំផុត​របស់​នាង គឺ Illustration។

Jessica ជា​កូន​ស្រី ជា​បងប្អូនស្រី ជា​មិត្តរួម​ការងារ និង​ជា​មិត្តភក្ដិ​ដ៏​គួរ​ឲ្យស្រលាញ់​ម្នាក់។ នាង​បាន​ដើរតាម​​ក្ដី​ស្រឡាញ់​​របស់​ខ្លួន​លើ​ផ្នែក Art នៅ​សាកលវិទ្យាល័យ​ Limkokwing។

មិន​ត្រឹម​តែ​ប៉ុណ្ណោះទេ Jessica ក៏តែង​តែ​ចែករំលែក​ចំណេះដឹង​ដល់​អ្នក​ដទៃ​ផង​ដែរ ទាំង​នៅ​លើ​ Channel YouTube និង Blog របស់​ខ្លួន។

​​គ្រួសារ Sabay បាន​បាត់បង់​​សមាជិក​ដ៏​អស្ចារ្យ​ម្នាក់នេះ កាលពីពេលថ្មីៗកន្លងទៅ ប៉ុន្តែ​នាង​នឹង​ស្ថិត​នៅ​ក្នុង​ការ​ចងចាំរបស់​​មិត្តភក្ដិ និង​មិត្តរួម​ការងារ​ទាំងអស់ ដោយសារ​តែ​អត្តចរិត​ស្លូតបូត រួសរាយ​រាក់ទាក់ ស្នាម​ញញឹម​ដ៏​ស្រស់ស្អាត និង​ទេពកោសល្យ​ពោរពេញ​ដោយ​ភាព​ច្នៃ​ប្រឌិត​របស់​នាង។

សូម​អញ្ជើញប្រិយមិត្ត ​ទស្សនា​បណ្ដុំរូបភាពស្នាដៃមួយ​ចំនួន​​របស់​ Jessica ខាងក្រោមនេះ៖

cosplay

Jessica យើងទាំងអស់គ្នា នឹងចងចាំអ្នក ជារៀងរហូត!

អត្ថបទ៖ សុវត្ថិ, ពៅ រក្សា

មតិយោបល់