- 2019-08-26 08:36:57
- ព័ត៌មាន
បេក្ខជន ៣០រូប ចូលរួមប្រកួតប្រជែងឆុងកាហ្វេថ្នាក់ជាតិ ឆ្នាំ២០១៩
- 2019-08-26 08:36:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បេក្ខជន ៣០រូប ចូលរួមប្រកួតប្រជែងឆុងកាហ្វេថ្នាក់ជាតិ ឆ្នាំ២០១៩
ចន្លោះមិនឃើញ
ក្រុមហ៊ុនទឹកដោះគោខាប់ My Boy បានចូលរួមធ្វើជាម្ចាស់ឧបត្ថម្ភ (Diamond Sponsor) ក្នុងចំណោមម្ចាស់ឧបត្ថម្ភផ្សេងទៀត ដើម្បីបង្កើនការយល់ដឹងនិងលើកកម្ពស់ឧស្សាហកម្មកាហ្វេនៅកម្ពុជាក្នុងកម្មវិធី «ការប្រកួតប្រជែងឆុងកាហ្វេថ្នាក់ជាតិ “Cambodia National Barista Championship 2019”» កាលពីថ្ងៃទី ២០-២១ ខែសីហា ឆ្នាំ២០១៩ នៅផ្សារទំនើបអ៊ីអន១ជាន់ផ្ទាល់ដី។
កម្មវិធីប្រកួតផ្ដាច់ព្រ័ត្ររវាងបេក្ខជនទាំង ៦ រូបបន្ទាប់ពីប្រកួតជ្រើសរើសពីបេក្ខជនសរុបចំនួន ៣០ នាក់ បានប្រព្រឹត្តទៅយ៉ាងរលូនក្នុងការស្វែងរកម្ចាស់ជយលាភីចំនួន ៣ រូប ដោយមានការពិនិត្យនិងដាក់ពិន្ទុយ៉ាងម៉ត់ចត់ពីគណៈកម្មាធិការជាតិនិងអន្តរជាតិទាំង ៩ រូប មកពីបណ្ដាប្រទេសនានាដូចជា អូស្ត្រាលី ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ថៃក៏ដូចជាអ្នកជំនាញក្នុងស្រុក ក្រោមវត្តមានចូលរួមលើកទឹកចិត្តពីក្រសួងទេសចរណ៍ សហព័ន្ធទេសចរណ៍កម្ពុជា សមាគមភោជនីយដ្ឋានកម្ពុជា ក្រុមហ៊ុនឯកជន ទស្សនិកជនជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ។
លោក Thanadech Tachayun ប្រធានផ្នែកលក់ប្រចាំប្រទេសកម្ពុជារបស់ក្រុមហ៊ុន FrieslandCampina បានឲ្យដឹងថា៖ «ក្រុមហ៊ុនទឹកដោះគោខាប់ My Boy មានមោទកភាពដែលបានចូលរួមចំណែកជាមួយនឹងក្រសួងទេសចរណ៍ក្នុងការរៀបចំកម្មវិធីនេះឡើង ក្នុងន័យលើកស្ទួយអាជីពជាអ្នកឆុងកាហ្វេជំនាញ ដើម្បីឲ្យពួកគេបានបង្ហាញពីថ្វីដៃ ក៏ដូចជាផ្ដល់ឱកាសដល់ម្ចាស់ហាងកាហ្វេ និងភេសជ្ជៈនានា»។
ក្នុងនោះដែរ ក្រុមហ៊ុន My Boy ដែលបានធ្វើជាអ្នកឧបត្ថម្ភ (Diamond Sponsor) មួយរូប ក៏បានដាក់បង្ហាញពីផលិតផលទឹកដោះគោខាប់ My Boy និងកញ្ចប់ថ្មី ២ គីឡូក្រាមដែលទើបនឹងដាក់លក់លើទីផ្សារប្រទេសកម្ពុជា ដោយរក្សាទុកនូវរសជាតិដើមដ៏ឈ្ងុយឆ្ងាញ់ពិសាសម្រាប់អតិថិជន ជាពិសេសម្ចាស់ហាងកាហ្វេនានាដែលនឹងទទួលបានបរិមាណទឹកដោះគោខាប់ច្រើនជាងមុន ហើយអាចសន្សំបាន ១០% នៃតម្លៃ។
កម្មវិធីប្រកួតប្រជែងឆុងកាហ្វេថ្នាក់ជាតិឆ្នាំ ២០១៩ នេះ ត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ពីរឆ្នាំម្តង ចាប់តាំងពីឆ្នាំ ២០១០ ដោយក្រុមហ៊ុន ខូហ្វី KOFI Co,.Ltd និងវិទ្យាស្ថាន ខូហ្វី KOFI Academy ក្រោមកិច្ចសហការពីក្រសួងទេសចរណ៍ សហព័ន្ធទេសចរណ៍កម្ពុជា ព្រមទាំងសមាគមភោជនីយដ្ឋានកម្ពុជា៕