• 2019-08-27 09:07:30
  • ចរាចរណ៍

មកដឹងឲ្យកាន់តែច្បាស់ ពីរឿង​ធ្វើផ្លាកលេខ​ខេត្ត និង ផ្លាកលេខភ្នំពេញ

  • 2019-08-27 09:07:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"មួយថ្ងៃ ពីរថ្ងៃនេះ...មានការលើកឡើងជាចម្ងល់..តើអត្តសញ្ញាណបណ្ណខេត្ត អាចធ្វើផ្លាកលេខរថយន្តភ្នំពេញ បានដែរឬទេ?" នេះ​ជា​សំណេរ​មួយ​របស់​ នាយកដ្ឋាន​ដឹកជញ្ជូនផ្លូវគោក ដែល​បាន​បង្ហោះ​នៅ​លើ​ផេក​ផ្លូវ​ការ​របស់​ខ្លួន នៅប៉ុន្មាន​នាទី​មុន​នេះ។

ដើម្បី​ស្រាយ​ចម្ងល់​ខាង​លើ​នេះ នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បាន​ធ្វើការបកស្រាយ និងជម្រាបជូនថា៖

  • ១. អត្តសញ្ញាណបណ្ណខេត្ត គឺត្រូវទទួលផ្លាកលេខខេត្ត។ អត្តសញ្ញាណបណ្ណភ្នំពេញ ត្រូវទទួលផ្លាកលេខភ្នំពេញ។

  • ២. ការចុះបញ្ជីយានយន្ត គឺត្រូវយកអត្តសញ្ញាណបណ្ណ ជាគោល។

  • ៣. ប៉ុន្តែក្នុងករណីដែល ម្ចាស់រថយន្តមានអត្តសញ្ញាណខេត្ត ហើយចង់បានលេខភ្នំពេញ ទាល់តែម្ចាស់រថយន្តនោះមានអាស័យដ្ឋានអចិន្ត្រៃយ៍នៅភ្នំពេញ។ ដូចនេះ គាត់ត្រូវយកអត្តសញ្ញាណបណ្ណ​របស់គាត់ ភ្ជាប់មកជាមួយនូវសៀវភៅគ្រួសារឬសៀវភៅស្នាក់នៅ ដើម្បីជាឯកសារអម ក្នុងការចុះបញ្ជីរថយន្ត។

ដកស្រង់ចេញពីប្រកាស 046 ប្រ.ក.សក. ចុះថ្ងៃទី ២៧ ខែមករា ឆ្នាំ២០១៧

ប្រភព៖ នាយកដ្ឋាន​ដឹកជញ្ជូនផ្លូវគោក

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់