- 2019-08-28 01:36:42
- ព័ត៌មាន
សូមប្រុងប្រយ័ត្នចំពោះ បាតុភូត ភ្លៀង ខ្យល់ ផ្គរ រន្ទះ និងជំនន់ទន្លេមេគង្គ
- 2019-08-28 01:36:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សូមប្រុងប្រយ័ត្នចំពោះ បាតុភូត ភ្លៀង ខ្យល់ ផ្គរ រន្ទះ និងជំនន់ទន្លេមេគង្គ
ចន្លោះមិនឃើញ
ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះ បាតុភូត ភ្លៀង ខ្យល់ ផ្គរ រន្ទះ និងជំនន់ដែលបណ្តាលមកពីភ្លៀងខ្លាំង ក៏ដូចជាជំនន់នៃទន្លេមេគង្គដែលបន្តហក់ឡើង។
យោងតាមសេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជាពីថ្ងៃទី២៨ ខែសីហា ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩ របស់ក្រសួងធនធានទឹក បានបង្ហាញដូចខាងក្រោមនេះ៖
-ជ្រលងនៃប្រព័ន្ធសម្ពាធទាបអូសបន្លាយលើកម្ពុជា ខណៈខ្យល់មូសុងនិរតីបាននឹងបង្កើនឥទ្ធិពល។
-ព្យុះទី១២ ឈ្មោះ "ប៉ូដុល" (PODUL) ក្រោយពីឆ្លងកាត់នៅលើហ្វីលីពីនភាគខាងជើង បច្ចុប្បន្នស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង។ បន្ទាប់មកព្យុះនេះ នឹងធ្វើដំណើរតម្រង់ទៅកោះហៃណាំភាគខាងក្រោម មុននឹងទៅដល់ភាគខាងក្រោមហាណូយ (វៀតណាម) នៅថ្ងៃទី៣១ ខែសីហា រួចទើបថមថយឥទ្ធិពលជាបណ្តើរៗក្នុងទឹកដីឡាវ។
ស្ថានភាពបែបនេះ ធ្វើឱ្យ៖
១. បណ្តាខេត្តជាប់តំបន់មាត់សមុទ្រ មានជាអាទិ៍ ខេត្តកោះកុង និងខេត្តព្រះសីហនុ នឹងអាចមានភ្លៀងធ្លាក់ច្រើន នៅលើផ្ទៃសមុទ្រមានខ្យល់ និងរលកបក់បោកខ្លាំង។
២. ខេត្តកំពត កែប កំពង់ស្ពឺ តាកែវ កណ្តាល និងរាជធានីភ្នំពេញ នឹងអាចមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ។
៣. បណ្តាខេត្តដទៃទៀត នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតបរិមាណពីបង្គួរទៅច្រើន ក្នុងនោះមានផ្នែកមួយចំនួនមានភ្លៀងធ្លាក់ខ្លាំង៕