- 2019-08-28 05:11:01
- សុខភាព
សារប្រយោជន៍នៃកាល់ស្យូមដែលអ្នកម្ដាយសម័យថ្មីគួរតែយល់ដឹង
- 2019-08-28 05:11:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សារប្រយោជន៍នៃកាល់ស្យូមដែលអ្នកម្ដាយសម័យថ្មីគួរតែយល់ដឹង
ចន្លោះមិនឃើញ
កាល់ស្យូម មានសារសំខាន់ណាស់ សម្រាប់ស្ត្រីមានផ្ទៃពោះ និងវ័យលូតលាស់របស់កុមារ។ តើអ្នកម្ដាយសម័យថ្មី បានដឹងដែរឬទេថា បើខ្វះកាល់ស្យូម ពួកគេត្រូវប្រឈមមុខនឹងបញ្ហាអ្វីខ្លះ? ហើយតើធ្វើយ៉ាងម៉េច ទើបដឹងថា យើងមានកាល់ស្យូមគ្រប់គ្រាន់នោះ?
ដើម្បីស្រាយចម្ងល់អស់ទាំងនេះ វេជ្ជបណ្ឌិតចំនួន ៣ រូប ព្រមទាំងសាស្ត្រាចារ្យ ១ រូប នឹងផ្ដល់វត្តមានជា វាគ្មិន ក្នុងសិក្ខាសាលាមួយស្ដីពី «សារប្រយោជន៍នៃកាល់ស្យូម» នៅថ្ងៃទី ៣១ ខែសីហា ខាងមុខនេះ ចាប់ពីម៉ោង ១០ ព្រឹក ដល់ម៉ោង ៩ យប់ នៅផ្សារទំនើប អ៊ីអនម៉ល សែនសុខ ស៊ីធី។
វាគ្មិនចំនួន ៤ រូបនោះ មានដូចជា វេជ្ជបណ្ឌិត ទេព សម្ភ័ស្ត , វេជ្ជបណ្ឌិត ជាន សុផល, វេជ្ជបណ្ឌិត ផៃ ណារិទ្ធ និងសាស្ត្រាចារ្យ កេត លី សុត្ថា។
ខាងក្រោមនេះ ជាតារាងពេលវេលា នៃសិក្ខាសាលា «សារប្រយោជន៍នៃកាល់ស្យូម» ៖
១០:២០am - ១២:១០pm បទបង្ហាញស្ដីពី «សារប្រយោជន៍នៃកាល់ស្យូម» សម្រាប់ស្ត្រីមានផ្ទៃពោះ
២:៣០pm - ៤:៤០pm បទបង្ហាញស្ដីពី «សារប្រយោជន៍នៃកាល់ស្យូម» សម្រាប់កុមារ
៤:៥០pm - ៦:៤០pm បទបង្ហាញស្ដីពី «សារប្រយោជន៍នៃកាល់ស្យូម» សម្រាប់ស្ត្រីមានផ្ទៃពោះ
៦:៥០pm - ៨:៤០pm បទបង្ហាញស្ដីពី «សារប្រយោជន៍នៃកាល់ស្យូម» សម្រាប់កុមារ ។
ព័ត៌មានបន្ថែម សូមទូរស័ព្ទទៅលេខ 096 944 3311/ 096 777 5645/ 098 980 444៕