• 2019-08-28 07:21:46
  • ព័ត៌មាន

កូនឈើជាង ១០០០ ដើម នឹង​ត្រូវ​ដាំ​តាម​បណ្ដោយ​ផ្លូវ​ពី​ព្រលាន​យន្តហោះ​មក​ប្រាសាទអង្គរវត្ត

  • 2019-08-28 07:21:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូនឈើជាង មួយពាន់​ដើម​នឹង​ត្រូវ​ដាំ​តាម​បណ្ដោយ​ផ្លូវ​ពី​ព្រលាន​យន្តហោះ​មក​ប្រាសាទអង្គរវត្ត ការ​ដាំ​នេះ​ដែរ ធ្វើ​ឡើង​ក្នុង​គោល​បំណង​លើក​កម្ពស់សោភ័ណភាព បង្កើន​ភាពស្រស់ស្អាត និង​ទេសភាព​បៃតង​តាម​ដងផ្លូវ​សំខាន់ៗ​ក្នុងក្រុងសៀមរាបមកកាន់រមណីយដ្ឋានអង្គរ។

អាជ្ញាធរជាតិអប្សរា គ្រោង​នឹង​ដាំ​កូន​ឈើ​លម្អ​ផ្លូវ​ចាប់​ពី​ព្រលាន​យន្តហោះ​អន្ដរជាតិ​ខេត្តសៀមរាប​រហូត​ដល់​មុខប្រាសាទអង្គរវត្ត។ គម្រោង​នេះ​មិន​ត្រឹម​តែ​បង្កើន​ភាព​ទាក់​ទាញ​បែប​លក្ខណៈ​ធម្មជាតិ​ដល់​រមណីយដ្ឋាន​អង្គរប៉ុណ្ណោះទេ តែ​ក៏​បាន​ចូល​រួម​យ៉ាង​សំខាន់​ក្នុង​ការ​លើក​តម្លៃ​លេច​ធ្លោ​ជា​សកល​នៃ​រមណីយដ្ឋាន​អង្គរ​តាមរយៈការរក្សាបាននូវភាពឆ្លុះបញ្ចាំងគ្នាទៅវិញទៅមករវាងប្រាសាទ ធម្មជាតិ និង​សហគមន៍​មនុស្ស។

កូន​ឈើ​ដែល នឹង​ត្រូវដាំលម្អតាមដងផ្លូវនេះមានចំនួនជាង ១០០០ដើម ជា​កូន​ឈើ​ធ្នង់​ដែល​ជា​ប្រភេទ​ឈើ​ប្រណិតដែលប្រជាជនខ្មែរទូទៅនិយមចូលចិត្ត។  ការ​ដាំ​កូន​ឈើ​ឡើង​វិញ​តាម​ដង​ផ្លូវ​​នា​ពេលនេះក៏ស្របគ្នានឹងអាជ្ញាធរជាតិអប្សរាទើបធ្វើការជួសជុលនិងកែលម្អផ្លូវនេះជាថ្មីដើម្បីបង្កភាព ងាយ ស្រួលដល់ការធ្វើចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋ ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ​ដែល​មក​កម្សាន្ត តខេត្ត សៀមរាប។

ជាមួយគ្នានេះ ដើម្បី​រៀប​ចំ​សណ្តាប់​ធ្នាប់​សាធារណៈ​និង​របៀបរៀប​រយ​ក្នុង​ទីធ្លា​មុខ​ប្រាសាទអង្គរវត្ត អាជ្ញាធរជាតិអប្សរា ក៏​នឹង​ធ្វើ​កា​ដាំ​ដើម​ក្រវ៉ាន់ និង​ដើម​ឈើ​ប្រភេទ​ផ្សេង​មួយ​ចំនួន​ទៀត​នៅ​តាម​ដង​ផ្លូវ​មុខ​ប្រាសាទ​អង្គរវត្ត​ដែលជាច្រកចូលចំបងសម្រាប់ទៅទស្សនាប្រាសាទអង្គរវត្តដែរ៕

ចុចអានបន្ត៖

អត្ថបទ និងរូបភាព៖ នាយកដ្ឋាន​ផ្សព្វផ្សាយ

មតិយោបល់