• 2019-08-30 02:50:34
  • ព័ត៌មាន

អង្គការ​ដោះមីនជប៉ុននឹងនៅជួយកម្ពុជា​រហូត​អស់មីន ព្រោះចង់ឃើញ​ស្នាមញញឹមពល​រដ្ឋខ្មែរ​

  • 2019-08-30 02:50:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង្គការសកម្មភាព​កំចាត់មីនក្រៅ​រដ្ឋាភិបាល​​​ជប៉ុន​ហៅ​កាត់​ថា​JMAS បាន​លើក​ឡើង​ថា​ខ្លួន​ចង់​ឃើញ​ស្នាម​ញញឹម​របស់​ប្រ​ជា​ជន​កម្ពុជា ​ដែលជា​ហេតុ​នាំ​ឲ្យ​អង្គការ​មួយ​នេះ​បន្ត​រួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​​ការ​ដោះ និង​បោស​សម្អាត​មីន។​

(ម៉ាស៊ីន​ច្របាច់​គ្រាប់បែក​ចង្កោម/រូបភាព៖ JMAS)

ថ្លែង​ក្នុង​សន្និសីទសារព័ត៌មាននៅ​ស្ថានទូត​ជប៉ុន​កាលពី​ម្សិល​មិញ​លោក NAKANO ​Masahito ទីប្រឹក្សា​បច្ចេកទេស​​របស់​អង្គការJMAS​បាន​លើកឡើងថាលោក​នឹង​ខិត​ខំ​លើក​ទឹក​ចិត្ត​ឲ្យ​ប្រតិបត្តិ​ករ​ដោះ​មីន​ខិត​ខំ​ធ្វើ​យ៉ាងណា​សម្រេច​ឲ្យ​បាន​ក្នុងការ​បោស​សម្អាត​មីន​ឲ្យ​អស់ក្នុង​ឆ្នាំ​២០២៥ ដូច​ដែល​រដ្ឋាភិបាលកម្ពុជា​បាន​កំណត់។ ទោះយ៉ាង​ណា​លោក​មិន​ហាន​អះអាងមួយ​រយ​ភាគរយ​​ថា​នឹង​អាច​ដោះ​អស់​នៅ​ឆ្នាំ​២០២៥​។

លោក​មាន​ប្រ​សាសន៍ថា៖ «អស់ឬមិនអស់ខ្ញុំ​ក៏​មិន​ដឹង​ដូច​គ្នា​ដែរ ខ្ញុំ​នឹង​ខំប្រឹង​លើក​ទឹក​ចិត្ត​ដល់​ប្រ​តិបត្តិ​ករដើម្បី[ដោះ​]​ឲ្យ​ហើយ ខ្ញុំ​មាន​បំណង​នៅជួយ​ប្រ​ទេស​កម្ពុជា​រហូត​ដល់​អស់​មីន»។

លោក​មាន​ប្រ​សាសន៍​បន្ថែម​ថា​លោក​ចង់​ឃើញ​ស្នាម​ញញឹម​របស់​ប្រ​ជា​ជន​កម្ពុជា ដោយ​ទំនង​សំដៅ​ដល់​ពេល​ប្រ​ជា​ពល​រដ្ឋ​អាច​អាស្រ័យ​ផល​លើ​ដី​ដែល​បាន​ដោះ​មីន​រូច។

(លោក​NAKANO ​Masahito ទីប្រឹក្សា​បច្ចេកទេស​​របស់​អង្គការJMAS​ ថ្លែង​ក្នុង​សន្និសីទសារព័ត៌មាន​កាលពី​ម្សិល​មិញ)

លោក​បន្តថា​៖ «ខ្ញុំ​ខំប្រឹងជួយ ដោយសារ​មុន​ពេល​ខ្ញុំ​ទៅ​វិញ​ខ្ញុំ​ចង់​ឃើញ​ស្នាម​ញញឹម​របស់​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ»។

​​​​​​​​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ម្សិល​មិញ​JMAS បាន​បង្ហាញ​នូវ​សមិទ្ធ​ផល​របស់​ខ្លួន​ដែល​សម្រេច​បាន​តាំង​ពី​ការ​ចាប់​ផ្ដើម​ការងារ​នៅ​កម្ពុជា​ពី​ឆ្នាំ​២០០២ ដល់​ឆ្នាំ​២០១៨។

បើ​តាម​ទិន្ន័យ​នេះ​ គិត​ចាប់ពី​ឆ្នាំ២០០២​មក​ដល់​ឆ្នាំ​២០១៨ JMAC​សម្រេច​បាន​នូវ​ការ​បោស​សម្អាត​ផ្ទៃ​ដីមាន​គ្រាប់​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ​ចំនួន៣ ២៨៧ ហិកតា។ ដោះ​មីន​ប្រ​ឆាំង​មនុស្ស​ចំនួន​១៩ ៤៥៤​គ្រាប់ មីន​ប្រ​ឆាំង​រថក្រោះ ឬរថពាសដែកចំនួន​៦៣៦​គ្រាប់ និង​គ្រាប់​មិនទាន់​ផ្ទុះ​គ្រប់ប្រ​ភេទ​ចំនួន​៣៨៧ ៦១៩​គ្រាប់។ ក្រៅពីនេះ​នៅ​មាន​ក្រុម​ឆ្លើយ​តប​បន្ទាន់​បានឆ្លើយ​តបទៅនឹង​ការរាយការណ៍​ពី​ប្រ​ជា​ពល​រដ្ឋ​ទាក់ទង​នឹង​គ្រាប់មីន ឬគ្រាប់​មិន​ទាន់​ផ្ទុះចំនួន​៣៧ ៥៣៤​លើក៕

អត្ថបទ៖ ទូច សុខា

មតិយោបល់