• 2019-08-30 06:15:40
  • ព័ត៌មាន

ជំនាញ​មួយ​ដែល​ពឹង​បរទេស​១០០​ភាគរយ ឥឡូវ​អ្នកជំនាញខ្មែរ​ធ្វើ​បាន​ដោយ​ខ្លួនឯង​

  • 2019-08-30 06:15:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ត្រី​ជាន់​ខ្ពស់​អង្គភាព​កំចាត់មីនកម្ពុជា​ហៅ​កាត់​ថាស៊ីម៉ាក់​អះអាងថា​កម្ពុជា​មាន​សមត្ថភាព​ពេញ​លេញ​លើ​ជំនាញបង្កាត់ពូជ និង​បង្វឹង​សុនខ ហិត​​មីន​ក្រោយ​កូន​សុនខហិត​មីនចំនួន​ប្រាំបី​ក្បាល​បាន​កើត​កាលពី​យប់​មិញ។

(រូបភាព៖ ហ្វេស​ប៊ុក​ឯ. ហេង រតនា)

ឯកឧត្តម​ ហេង រតនា អគ្គនាយក​ស៊ី​ម៉ាក់​បាន​សរសេរលើ​ទំពរ​ហ្វេស​ប៊ុក​នៅ​ថ្ងៃនេះ​ថា​កាលពី​យប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ សុនខហិត​មីន​ចំនួន​ម្បាល​​កើតកូន​បានចំនួន​ប្រាំ​បី​ក្បាល​។ ការ​ដែល​សុនខ​ហិត​មីន​កើត​កូ​ន​បាន​ដល់ទៅ​ប្រាំ​បី​ក្បាល​នេះ​ឯកឧត្តម​ថា​នេះ​ជា​ពិសោធន៍​ដ៏​សំខាន់​មួយ​លើ​ការ​ពង្រឹង​សមត្ថភាព​មន្ត្រីជំនាញ​របស់​ស៊ីម៉ាក់ខណៈ​ពីមុន​កិច្ច​ការ​នេះ​ត្រូង​ពឹង​លើ​បរទេស​១០០​ភាគ​រយ​។

ឯកឧត្តម​សរសេរ​បន្តថា៖ «សូមកោត​សរសើរ​មន្ត្រីជំនាញ​ខាង​កូនសុនខ​នេះដែល​បានបំពេញ​ភារកិច្ច​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវខ្ពស់​...ជំនាញ​សុនខ​នេះជាពិសោធន៍​មួយយ៉ាង​សំខាន់លើ​ការ​ពង្រឹង​សមត្ថភាព​ជាតិ​តាម​ទស្សនៈនៃ​ការ​ពង្រឹង​ភាពជា​ម្ចាស់​និង​ភាពជាដៃគូ​ ព្រោះថា​កូន​ខែ្មរអាច​រ៉ាប់រង​ការងារ​បច្ចេកទេស​ជំនាញនេះ​បាន​ទាំងស្រុង១០០% ​ដែល​ពីមុន​នេះ​ ពឹងផ្អែកលើ​បរទេស​១០០%តែម្តង»៕

អត្ថបទ៖ ទូច សុខា

មតិយោបល់