- 2019-09-01 02:14:02
- ចរាចរណ៍
លម្អិតពីផ្សារទំនើប ៥ជាន់កំពុងបង្កើតភាពស៊ីវិល័យសម្រាប់ការដើរទិញទំនិញចំកណ្តាលបេះដូងភ្នំពេញ
- 2019-09-01 02:14:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លម្អិតពីផ្សារទំនើប ៥ជាន់កំពុងបង្កើតភាពស៊ីវិល័យសម្រាប់ការដើរទិញទំនិញចំកណ្តាលបេះដូងភ្នំពេញ
ចន្លោះមិនឃើញ
ចាប់តាំងពីពេលបើកដំណើរការ ជាង ៦ខែកន្លងមកនេះ ផ្សារទំនើប The Bridge Lifestyle Mall បានក្លាយទៅជាផ្សារទំនើបឈានមុខគេនៅកម្ពុជា ដែលមានហាងលក់ទំនិញផលិតផលក្នុងស្រុក និងអន្តរជាតិដ៏ល្បីល្បាញឈានមុខគេពេញទាំងប្រាំជាន់ខាងក្រោម ចាប់ពីជាន់ផ្ទាល់ដី ដល់ ជាន់ទី 3AF នៃអគារ The Bridge ដែលរួមមានអគារសម្រាប់ស្នាក់នៅ សម្រាប់ពាណិជ្ជកម្ម ហាងលក់ទំនិញរាយ និង ក្រុមហ៊ុនអចលនទ្រព្យ។
បើកដំណើរការជារៀងរាល់ថ្ងៃ ផ្សារទំនើបនេះ គឺជាជម្រើសដ៏ល្អបំផុតសម្រាប់ការទិញទំនិញ ហាងម៉ាកល្បីៗ ភោជនីយដ្ឋានមានមុខម្ហូបដ៏ឈ្ងុយឆ្ងាញ់សម្បូរបែប និង ភេសជ្ជៈជាច្រើនមុខ ព្រមទាំងកន្លែងកម្សាន្តសប្បាយជាច្រើនផងដែរ។
ផ្សារទំនើបនេះ មានជម្រើសភោជនីយដ្ឋានដ៏ល្អប្រណីតលំដាប់កំពូលជាច្រើនសម្រាប់លោកអ្នក ធ្វើការជ្រើសរើស រួមមាន ម្ហូបបែបម៉ាឡេស៊ី និងសិង្ហបុរី នៅក្នុងភោជនដ្ឋាន Soon Heng Bak Kutteh មុខម្ហូបបែបជប៉ុន fusion yakitori bistro ក្នុងភោជនដ្ឋាន SaTei Barbecue និងហាង Chao Shan Damu Beef Hot Pot និងម្ហូបចិនបែបរហ័សនៅក្នុងភោជនីយដ្ឋាន Feng Wei ទៀតផង។
ហាងភេសជ្ជៈជាច្រើន ដូចជា ហាងតែ Dakasi ហាងកាហ្វេ MEG Café ,Starbucks ហាងតែគុជ Chatime ហាងនំប៉័ង Tous Les Jours ហាងកាហ្វេ Inthanin Coffee និង Heekcaa ដែលជាហាងមកពីទីក្រុងក្វាចូវ ប្រទេសចិន។
នៅជាន់ទី 13 លោកអ្នកអាចកម្សាន្តយ៉ាងសប្បាយ រីយរាយនៅ Skybar COLLIN’S® Cambodia និងភេសជ្ជៈដ៏ឈ្ងុយឆ្ងាញ់ពិសារ និងអាចគយគន់ទេសភាពដ៏ស្រស់ត្រកាលនៃទីក្រុង។
លោកអ្នកក៏អាចរីករាយជាមួយនឹងការទិញសម្លៀកបំពាក់ដ៏ទំនើបទាន់សម័យចុងក្រោយបំផុតនៅហាងលក់សម្លៀកបំពាក់ Zando និងគ្រឿងអលង្ការនៅហាង Shi Yan Hui ព្រមទាំងហាងគ្រឿង សង្ហារិមសម្រាប់ការតុបតែងការិយាល័យ និងគេហដ្ឋាននៅហាង SORA Furniture ផងដែរ។ ។ អតិថិជនដែលអញ្ជើញមកជាលក្ខណៈគ្រួសារ ក៏អាចទទួលអារម្មណ៍សប្បាយរីករាយ និងលេងកម្សាន្តនៅ Fantasy Amusement Arcade ដែលជាកន្លែង កម្សាន្ត និងអាច ចំណាយពេលសម្រាកនៅទីនោះ ជាមួយនឹងការគ្រប់គ្រងដោយភ្នាក់ងារទេសចរណ៍ Yao Xing Zhan។ លើសពីនេះទៅទៀត យើងក៏មានហាងបោកសម្លៀកបំពាក់ និងហាងលក់គ្រឿងអគ្គិសនី និងឧបករណ៍ផ្សេងៗផងដែរ។
នឹងមានហាងជាច្រើនទៀតដែលបានត្រៀមលក្ខណៈរួចរាល់ដែលគ្រោងនឹងបើកដំណើរការនៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។ នៅទីនេះក៏មានមន្ទីរពេទ្យសិង្ហបុរីដ៏ល្បីល្បាញ ដែលនឹងចូលខ្លួនមកផ្ដល់សេវាកម្មថែទាំសុខភាពលំដាប់ទីមួយជូនលោកអ្នកផងដែរ ចំណែកឯកន្លែងកម្សាន្ត Virtual Reality (VR) វិញ ក៏នឹងផ្ដល់ជូននូវភាពសប្បាយរីករាយឥតឈប់ឈរ។ ហាង LÓreal ដែលជាម៉ាកផលិតផលរក្សាសម្រស់លំដាប់ថ្នាក់អន្តរជាតិឈានមុខគេ ក៏នឹងបើកដំណើរការដើម្បីផ្ដល់សេវាកម្មជូនអតិថិជន ដែលត្រូវការផលិតផលថែរក្សាសម្រស់ និងស្បែកផងដែរ។
ហាង La Baab នឹងបើកដំណើរការភោជនីយដ្ឋានទីពីររបស់ខ្លួនក្នុងទីក្រុងភ្នំពេញ ដែលមានលក់ មុខម្ហូបអាស៊ាន ឆ្ងាញ់ពិសារ និងអាហារសម្រន់ដែលមានរសជាតិឈ្ងុយឆ្ងាញ់ នៅក្នុងហាង Bassac Pho & Baguette។ ផលិតផលរក្សាសម្រស់របស់ប្រទេសកូរ៉េ និងជប៉ុន មានលក់នៅក្នុងហាង Pretty Manor សូម្បីតែហាងសាឡន និងហាងធ្វើក្រចក ក៏មានផ្ដល់ជូនយ៉ាងល្អប្រសើរផងដែរ។
ហាងជាច្រើនផ្សេងទៀត រួមមាន ហាងលក់នាឡិកា ហាងគ្រឿងអលង្ការ និងលក់ទូរស័ព្ទដៃ និងកន្លែងលេងកម្សាន្តជាដើម។ ផ្សារទំនើបនេះ មានផ្ដល់ជូនទីធ្លាជាច្រើន ដូចជា កន្លែងចតរថយន្តមានសុវត្ថិភាព និងមានភាពងាយស្រួលក្នុងការប្រើប្រាស់ ដោយសារតែផ្សារទំនើបមួយនេះស្ថិតនៅចំកណ្ដាលបេះដូងនៃភ្នំពេញ៕