• 2019-09-02 01:35:32
  • ព័ត៌មាន

ក្រ​សួងជូនដំណឹង​ឲ្យប្រុងប្រ​យ័ត្ន​បាតុភូតទឹកជំនន់ រន្ទះ ភ្លៀង និង​រលកសមុទ្រ​

  • 2019-09-02 01:35:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រ​សួង​ធន​ធានទឹក​ឲ្យ​ដឹងថា​ពី​ថ្ងៃទី​៣ ដល់​ថ្ងៃទី​៩ ខែ​កញ្ញា នេះ​​នៅ​តាម​បណ្ដា​ខេត្ត ក្រុង​​នានា​នឹង​អាច​មាន​ភ្លៀងធ្លាក់​រាយប៉ាយ​ពី​មធ្យម​ទៅ​ច្រើន ដោយ​ហេតុ​ថា​កម្ពុជា​នៅ​​ទទួលរង​ជ្រង​លង​នៃ​ប្រ​ព័ន្ធ​សម្ពាធទាប​ដែល​កំពុងអូស​បន្លាយ​នៅ​ថៃ ឡាវ និង​វៀតណាម។

(រូបភាព៖ ក្រ​សួងធនធានទឹក)

នៅ​ថ្ងៃនេះក្រ​សួង​ធនធាន​ទឹក​បាន​ជូន​ដំណឹង​បន្ថែម​ថា​ចាប់ពី​ថ្ងៃទី៣ ដល់ទី​៤ ខែកញ្ញា បណ្ដា​ខេត្ត​នៅ​ភាគពាយ័ព្យ ខេត្ត​ជាប់​ជួរភ្នំដងរែក និង​ខ្ពង់​រាបឦ​សាន​ដែល​​មាន​ព្រំប្រ​ទល់ជាប់​ប្រទេស​វៀតណាម អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​មធ្យមទៅ​បង្គួរ។ ប៉ុន្តែ​ពីថ្ងៃទី​៤ដល់ទី៩ ខែកញ្ញា តំបន់​ទាំង​នេះ​បរិមាណ​ទឹក​ភ្លៀង​នឹង​កាន់តែ​កើន​ឡើង​ពី​បង្គួរ​ទៅច្រើន។

សម្រាប់​បណ្ដា​ខេត្ត​ជាប់​មាត់​សមុទ្រ​វិញ ពិសេស​កោះកុង និង​ខេត្ត​ព្រះ​សីហនុ នឹងមាន​ភ្លៀង​ធ្លាក់​ច្រើនពី​ថ្ងៃទី​៤​ ដល់ទី៩ ជា​ពិសេស​នៅថ្ងៃទី៤​ដល់ទី​៧ លើ​ផ្ទៃ​សមុទ្រនឹង​មាន​ខ្យល់ និង​រលក​ខ្លាំង។

​ចំណែក​បណ្ដាខេត្ត​នៅ​ភាគ​ខាង​ក្រោម​វិញ​ក្នុង​រយៈពេល​នេះ នឹង​មាន​ភ្លៀង​ធ្លាក់រាយប៉ាយ​ពី​កម្រិត​តិច​ទៅបង្គួរ។ ក្រ​សួង​ក៏បាន​ណែនាំ​ឲ្យ​ប្រ​ជា​ពល​រដ្ឋ​ប្រុង​ប្រ​យ័ត្ន​នឹង​បាតុភូត​ទឹក​ជំនន់ ភ្លៀង ខ្យល់ ផ្គរ រន្ទះ​ និង​រលក​សមុទ្រនេះ​ឲ្យ​បាន​ខ្ពស់៕

អត្ថបទ៖ ទូច សុខា

មតិយោបល់