• 2019-09-02 02:19:24
  • ចរាចរណ៍

រថយន្តដឹកទំនិញ​មិន​ត្រូវ​មាន​កម្ពស់លើសពី​៤ម៉ែត្រ​ ពេល​ឆ្លងកាត់ការដ្ឋាន​ស្ពានក្បាល​ថ្នល់​

  • 2019-09-02 02:19:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ទីរសាធារណការ និង​ដឹក​ជញ្ជូន​រាជ​ធានីភ្នំពេញ​ឲ្យ​ដឹង​ថាការដ្ឋាន​ស្ពាន​អាកាស​ក្បាល​ថ្នល់​​ចាប់​ផ្ដើម​ដំឡើង​ពុម្ព​កម្រាល​តួ​ស្ពាន​ហើយ​នៅ​ថ្ងៃទី២ ខែកញ្ញា នេះ។

(រូបភាព៖ មន្ទីរសាធារណការរាជធានី)

ប្រ​ភព​ខាង​លើ​បាន​សរសេរ​លើ​ទំព័រហ្វេស​ប៊ុក​របស់​ខ្លួន​នារសៀល​ម្សិល​មិញ​ថា​ការ​ដំឡើង​ពុម្ពដែក​កម្រាល​តួស្ពាននេះ​គឺមាន​កម្ពស់​បួន​ម៉ែត្រពីកម្រាល​កៅស៊ូថ្នល់។

តាម​រយៈ​ការ​ដំឡើង​នេះ​មន្ទីរ​បាន​ស្នើ​ឲ្យ​ប្រ​ជា​ពល​រដ្ឋ​បើក​បរយាន​យន្ត​ដែលមាន​ផ្ទុក​ទំនិញ មិន​ត្រូវ​ដាក់​កម្ពស់ទំនិញ​លើ​សពី​បួន​​ម៉ែត្រ​នោះទេ។ ប្រ​ភព​សរសេរថា៖ «ដើម្បី​សុវត្ថិ​ភាពសូម​បង​ប្អូន​បើក​បរ​យាន​យន្ត​មេត្តា​ដឹកទំនិញ​មិន​ត្រូវ​លើស​កម្ពស់​+៤ម៉ ឡើយ៕

អត្ថបទ៖ ទូច សុខា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី