• 2019-09-02 06:27:34
  • សេដ្ឋកិច្ច

អាហ្សង់ទីនចេញច្បាប់គ្រប់គ្រងរូបិយប័ណ្ណ ក្រោយជួបវិបត្តិហិរញ្ញវត្ថុខ្លាំងពេក

  • 2019-09-02 06:27:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាល​អាហ្សង់ទីន បាន​ចេញ​ច្បាប់​ថ្មី​ដើម្បី​គ្រប់គ្រង​រូបិយប័ណ្ណ​របស់​ខ្លួន​ខណៈ​ពេល​ដែល​កំពុង​ជួប​ប្រទះ​បញ្ហា​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ។

យោង​តាម​សារព័ត៌មាន​ក្នុង​តំបន់​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​នឹង​ធ្វើ​ការ​រឹត​បន្ដឹង​រូបិយប័ណ្ណ​បរទេស​ខណៈ​ពេល​ដែល​លុយ​ប៉េសូ​ធ្លាក់​ចុះ​យ៉ាង​គំហុក។ ក្រុមហ៊ុន​ទាំង​អស់​ក្នុង​ប្រទេស នឹង​ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​ធនាគារ​កណ្ដាល​ក្នុង​លក់​លុយ​ប៉េសូ​ដើម្បី​ទិញ​លុយ​ប្រទេស និង​ដើម្បី​ការ​ផ្ទេរ​ប្រាក់​ចេញ​ពី​ប្រទេស។ ប្រទេសអាហ្សង់ទីន ក៏កំពុងព្យាយាមពន្យាពេលការទូទាត់បំណុលទៅឱ្យមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដើម្បីដោះស្រាយវិបត្តិនេះ។

នៅក្នុងព្រឹត្តិប័ត្រផ្លូវការមួយដែលត្រូវបានចេញផ្សាយកាលពីថ្ងៃអាទិត្យ រដ្ឋាភិបាល​ឲ្យដឹង​ថា​ឥឡូវ​នេះ​មាន​ភាព​ចាំ​បាច់​ត្រូវអនុម័តនូវ "វិធានការណ៍ជាបន្តបន្ទាប់ដើម្បីធានាបាននូវដំណើរការនៃសេដ្ឋកិច្ចដើម្បីទ្រទ្រង់កម្រិតសកម្មភាពនិងការងារ ក៏​ដូចជា​ការពារអ្នកប្រើប្រាស់។" ធនាគារកណ្តាល ឲ្យ​ដឹង​ដែរថាវិធាននេះការចាំបាច់ដើម្បី“ រក្សាស្ថេរភាពរូបិយប័ណ្ណ។"

គួរ​ឲ្យ​ដឹង​ថា សេដ្ឋកិច្ចរបស់ប្រទេសអាហ្សង់ទីនបានធ្លាក់ចុះ ៥,៨% នៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០១៩ បន្ទាប់ពីបានធ្លាក់ចុះ ២,៥% កាលពីឆ្នាំមុន បណ្ដាល​ឲ្យ​ប្រជាជន ៣ លាននាក់បានធ្លាក់ចូលក្នុងភាពក្រីក្រក្នុងប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់