• 2019-09-02 07:25:55
  • ព័ត៌មាន

រកឃើញ មនុស្សចាស់​ជាង​គេ​លើលោក​ នៅ​ក្នុង​ប្រទេស​មួយ​នៅ​អាស៊ាន!

  • 2019-09-02 07:25:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកតា​ជនជាតិ​ថៃ Orn Parnchompoo ត្រូវ​បាន​គេ​រកឃើញ​ថា​ជា​មនុស្ស​ដែល​មាន​អាយុ​វែង​ជាង​គេ​នៅ​លើ​ពិភពលោក។ លោក​តា​មាន​អាយុ ១២៨ឆ្នាំ ហើយ​កំពុង​រស់នៅ​ក្នុង​ភូមិ None Somboon ស្រុក Sitart ខេត្ត Udon Thani ភាគ​ឦសាន​ប្រទេស​ថៃ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Khao Sod។

លោកតា Orn និងភរិយា

កំណត់ត្រា​ផ្លូវការ បាន​បង្ហាញថា​ មនុស្ស​មាន​​​វ័យ​ចំណាស់​ជាង​គេ ដែល​នៅ​រស់រាន​មាន​ជីវិត គឺ​លោក​យាយជនជាតិ​ជប៉ុន Kane Tanaka ដែល​មាន​អាយុ ១១៦ឆ្នាំ ពោល​គឺ​មាន​អាយុ​តិច​ជាង​លោក​តា Orn។

នៅ​លើ​អត្តសញ្ញាណប័ណ្ណ​របស់​លោក​តា Orn បាន​បញ្ជាក់​ថា លោក​តា​កើត​នៅ​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​១៨៩១ អំឡុង​រជ្ជកាល​ស្ដេច Rama V។ ​លោក​តា​កំពុង​ស្នាក់នៅ​ជាមួយ​ភរិយា​ឈ្មោះ Song Parnchompoo វ័យ​៧០​ឆ្នាំ រួម​ទាំង​កូនៗ​ ៧​នាក់ និង​ចៅ​១១​នាក់។

ជា​ការ​ឆ្លើយ​តប​នឹង​សំណួរ​របស់​សារព័ត៌មាន Khao Sod លោក​តា Orn ​បាន​បង្ហើប​ឲ្យ​ដឹង​ថា មាន​រូបមន្ត​ចំនួន ​២​ដែល​ជួយ​ឲ្យ​លោក​តា​​រស់នៅ​បាន​យូរ​ជាង​គេ​យ៉ាង​ដូច្នេះ។ ទី​១​ គឺ​ការ​បរិភោគ​អាហារ​ស្អាត​មាន​អនាម័យ ហើយ​ទី​២​ គឺ​ជា​ការ​ហាត់ប្រាណ។ ទោះ​ជា​មាន​វ័យ​ច្រើន​ជាង​១​សតវត្ស​ ​លោក​តា Orn នៅ​តែ​អាច​​កាន់​អំបោស​សម្អាត​ផ្ទះ និង​ឡើង​ជណ្ដើរ​ជើង​ដោយ​គ្មាន​បញ្ហា​នោះ​ទេ។

"មិត្តភ័ក្ដិ​ទាំង​អស់​របស់​ខ្ញុំ​សុទ្ធ​តែ​បាន​ចែកឋាន​ទៅ ហើយ​ខ្ញុំ​​នៅ​តែ​នឹកនា​ដល់​ពួក​គេ។ ប្រសិន​ជា​អាច ខ្ញុំ​ចង់​រស់នៅ​ដល់​អាយុ​២០០​ឆ្នាំ"។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក Orn៕

អត្ថបទ៖ ឈាង

មតិយោបល់