• 2019-09-02 11:38:08
  • សេដ្ឋកិច្ច

ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ​អចលនវត្ថុ​កម្ពុជា​ នឹង​ជួយ​ផ្សព្វផ្សាយ​ពី​កម្ពុជា​ក្នុងសន្និសីទ​អចលនទ្រព្យ​អន្តរជាតិ​នៅ​ជប៉ុន​

  • 2019-09-02 11:38:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​សមាគម​អ្នក​វាយតម្លៃ​អចលនវត្ថុ​កម្ពុជា​ នឹង​ជួយ​ផ្សព្វផ្សាយ​អំពី​អចលនទ្រព្យ​របស់​កម្ពុជា​ ក្នុង​កម្មវិធី​សន្និសីទ​ស្ដី​ពី​អចលនទ្រព្យ​អន្តរជាតិ​ប្រចាំ​ឆ្នាំ​២០១៩​ ដែល​កំពុង​ធ្វើ​នៅ​ឯ​ប្រទេស​ជប៉ុន​ នា​ដើម​សប្ដាហ៍​នេះ។​

លោក​ ច្រឹក​ សុខនីម​

លោក​ ច្រឹក​ សុខនីម​ ប្រធាន​សមាគម​ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ការ​ទៅ​ចូលរួម​កិច្ចប្រជុំ​ស្ដី​ពី​អចលនទ្រព្យ​អន្តរជាតិ​ប្រចាំ​ឆ្នាំ​២០១៩​ នៅ​ឯ​ប្រទេស​ជប៉ុន​ សរុប​សមាជិក​ទាំង​អស់ដែលចេញដំណើរទៅ​គឺ​ ៤១​នាក់​។​

ទិដ្ឋភាពមុនចេញដំណើរយប់មិញ

ចំពោះ​កិច្ច​ប្រជុំ​ខាង​លើ​នេះ​ គឺ​គេ​ផ្ដោត​លើ​ការ​ស្វែងយល់​វិស័យ​អចលនទ្រព្យ​នៅ​តំបន់​អាស៊ាន​ សិក្សា​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ពី​ភាព​រីកចម្រើន​និមួយៗ​តំបន់។​ បន្ថែម​ពី​នេះ​ទៀត​នោះ​ ប្រធាន​សមាគម​រូប​នេះ​ ថា​ជា​ការ​ផ្ដល់​ឱកាស​ពី​ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​ពី​បរទេស​មក​កម្ពុជា​ ពី​កម្ពុជា​ទៅ​ក្នុង​តំបន់​អាស៊ាន​វិញ​ផង​ដែរ។​ IREC​ ជា​ផ្នែក​មួយ​នៃ​សមាគម​ធំ​នៃ​អចលនទ្រព្យ​ពិភពលោក​ ប៉ុន្តែ​សម្រាប់​អង្គការ​មួយ​នេះ​គឺ​បង្កើត​ឡើង​សម្រាប់ក្នុង​តំបន់​អាស៊ាន​នេះ​តែ​ម្ដង។​

ទិដ្ឋភាពមុនចេញដំណើរយប់មិញ

អ្នក​ដឹកនាំ​ការ​ចេញ​ដំណើរ​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ ក្នុង​កិច្ច​ប្រជុំ​នោះ​ លោក​ក៏​មាន​កិច្ច​បង្ហាញ​ចំណុច​សំខាន់​ចំនួន ៤​ធំៗ។​ ទី១​ និយាយ​ពី​ប្រទេស​កម្ពុជា​ ហេតុ​អ្វី​ត្រូវ​វិនិយោគ​នៅ​កម្ពុជា​ ទី២​ កម្រិត​នៃ​ការ​ផ្ដល់​អរិភាព​ដល់​បរទេស​មក​វិនិយោគ​នៅ​កម្ពុជា​គឺ​មាន​លក្ខណៈ​ខុស​ និង​ល្អ​ជាង​​បណ្ដាល​ប្រទេស​ផ្សេងៗ​ក្នុង​អាស៊ាន​ ទី៣​ ការ​កាន់​កាប់​នៅ​ពេល​បើក​ក្រុមហ៊ុន​គឺ​បាន​១០០%​ ទៅ​តាម​សិទ្ធិ​ និង​លទ្ធភាព​របស់​ពួកគេ​ ទី៤​ ការ​ផ្សព្វផ្សាយ​ឲ្យ​គេ​យល់​ដឹង​ពី​កម្ពុជា​ និង​ពី​សក្ដានុពល​នានា​ផង​ដែរ។​ ជា​ពិសេស​ទៀត​នោះ​ គឺ​ចង់​ផ្ដល់​ព័ត៌មាន​អំពី​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​តែ​ម្ដង។​

វេបសាយកម្មវិធីប្រជុំខាង​លើ

ជម្រាប​ដែរ​ថា​ កម្មវិធី​សន្និសីទ​ស្ដី​ពី​អចលនទ្រព្យ​អន្តរជាតិ​ប្រចាំ​ឆ្នាំ​២០១៩​ នេះ​ ជា​កិច្ច​ប្រជុំ​ដូរ​វេន​គ្នា​ កាល​ពី​ឆ្នាំ​មុន​ធ្វើ​ឡើង​នៅ​ប្រទេស​វៀតណាម​ លើក​នេះ​ធ្វើ​នៅ​ប្រទេស​ជប៉ុន ដោយ​មាន​​រយៈ​ពេល​ ២​ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ទី២-៤​ ខែ​កញ្ញា។​ ចំពោះ​ខាង​កម្ពុជា​វិញ​ គឺ​ដឹកនាំ​ដោយ​លោក​ ច្រឹក​ សុខនីម​ ប្រធាន​សមាគម​អ្នក​វាយតម្លៃ​អចលនវត្ថុ​កម្ពុជា​ រួម​និង​សមាជិក​ទាំង​អស់​ ៤១នាក់​ បាន​ធ្វើ​ដំណើរ​តាំង​ពី​យប់​មិញ​ម្ល៉េះ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់