• 2019-09-03 01:35:36
  • ព័ត៌មាន

កម្ពុជា ទទួល​រងឥទ្ធិពល​ព្យុះ​ទី១៤ ឈ្មោះ "កាហ្សីគី"

  • 2019-09-03 01:35:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​បានចេញ​សេចក្តីជូនដំណឹង​ស្តីពី​ស្ថានភាព​អាកាសធាតុពីថ្ងៃទី៣ ដល់ ៩ កញ្ញា ឆ្នាំ​២០១៩ ​ឱ្យដឹងថា ព្យុះ​ទី១៤ ឈ្មោះ កាហ្សីគី ដែល​កន្លងមក​នៅក្នុង​សមុទ្រ​ចិនខាងត្បូង​ភ្ជាប់​នឹង​ចុងនៃប្រព័ន្ធ​សម្ពាធទាប​ដែល​បង្កើន​ឥទ្ធិពល​បន្ថែម​មកលើ​តំបន់​ ក៏ដូចជា​កម្ពុជា នឹង​ងាក​ត្រឡប់​ទៅកាន់​កោះហៃណាំ រួច​បន្ត​ដំណើរ​ឆ្ពោះ​ទៅហុងកុង។ ឥទ្ធិពល​ខ្លាំង​នៃ​ខ្យល់​មូសុងនិរតី។ ស្ថាន​ភាព​បែបនេះ​ធ្វើឱ្យ៖

១. បណ្តា​ខេត្ត​នៅ​ភាគពាយ័ព្យ ខេត្ត​ជាប់ជួរភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន​ជាប់​ប្រទេស​វៀតណាម បន្តមាន​ភ្លៀង​ធ្លាក់​នៅក្នុង​កម្រិត​បរិមាណ​ពីមធ្យម​ទៅច្រើន ក្នុងនោះ​មាន​ផ្នែកខ្លះ​អាចមាន​ភ្លៀង​ធ្លាក់ខ្លាំង។

២. បណ្តាខេត្ត​នៅ​តំបន់​មាត់​សមុទ្រ នៅក្នុង​ភូមិសាស្រ្ត​ខេត្តកោះកុង និង​ខេត្ត​ព្រះសីហនុ បន្ត​មាន​ភ្លៀង​នៅក្នុងកម្រិត​បរិមាណ​ពី​បង្គួរ​ទៅច្រើន។ នៅ​លើ​ផ្ទៃសមុទ្រ អាចនឹង​មានភ្លៀង​ខ្យល់ និង​រលក​បក់បោក​ខ្លាំង។

៣. បណ្តាខេត្ត​ប៉ែកខាងក្រោម អាចនឹង​មានភ្លៀង​ពីតិចទៅមធ្យម។

ជាមួយ​គ្នានេះ ក្រសួង​ក៏បាន​អំពាវនាវ​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ ចំពោះ​បាតុភូត​ទឹកជំនន់ ភ្លៀង​ ខ្យល់ ផ្គរ រន្ទះ និង​រលកសមុទ្របក់បោកខ្លាំង៕

អត្ថបទ៖ សំភី

មតិយោបល់