• 2019-09-03 02:56:17
  • ព័ត៌មាន

សាច់សត្វព្រៃជាង៧០គីឡូក្រាម​ត្រូវ​រឹបអូសពី​ផ្សារ​បានលុង​កាលពី​ម្សិល​មិញ​

  • 2019-09-03 02:56:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កង​រាជអាវុធហត្ថ​ឲ្យ​ដឹងថា​សាច់​សត្វព្រៃជាង​៧០​គីឡូក្រាម​ត្រូវ​កងរាជអាវុហត្ថ​ខេត្ត​រតនគិរី​បង្ក្រាប​បាន​នៅ​ក្នុងចំណុច​ផ្សារ​បាន​លុង និង​បាន​ប្រ​គល់ជូនមន្ត្រីជំនាញ​រដ្ឋបាល​ព្រៃ​ឈើ​ចាត់ការ​តាម​នីតិវិធី។

(រូបភាព៖ ហ្វេស​ប៊ុក​អ្នកនាំពាក្យកងរាជអាវុធហត្ថ)

នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​កាលពី​ល្ងាច​មិញ​បាន​សរសេរថា​នៅ​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ២០១៩ មន្ត្រីកងរាជអាវុធហត្ថ​បានបង្ក្រាប​ករណី​ជាក់​ស្តែង​ ការ​ជួញ​ដូរ​លក់​សាច់​សត្វព្រៃ ​នៅចំណុច​ផ្សារ​បានលុង​ ស្ថិត​ក្នុងភូមិជ័យជន សង្កាត់​ឡាបាន​សៀក​ ក្រុង​បាន​លុង ខេត្តរតនគិរី​។

ប្រ​ភព​បន្តថា​សាច់​សត្វព្រៃ​ដែល​រឹបអូស​បាន​រួម​មានសាច់​ឈ្លូសចំនួន ៣០គីឡូក្រាម សាច់ជ្រូកព្រៃ ចំនួន ៣៧គីឡូក្រាម និង​សាច់សត្វត្រកួ​តចំនួន ៥គីឡូក្រាម។ ប្រ​ភព​ឲ្យ​ដឹងទៀតថា​ភស្តុតាង​ទាំង​នេះ​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ប្រគល់​ជូន​ជំនាញរដ្ឋបាល​ព្រៃ​ឈើ​ចាត់​ការ​តាមនីតិវិធី៕

អត្ថបទ៖ ទូច សុខា

មតិយោបល់