• 2019-09-03 03:17:13
  • ព័ត៌មាន

ពី​រថ្ងៃ​មន្ត្រី​កងរាជអាវុធហត្ថខេត្ត​បាត់​ដំបង​រកឃើញ​ឡាន​ប៉ាកុង​១០គ្រឿង​

  • 2019-09-03 03:17:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រ​ភព​ពី​កងរាជអាវុធហត្ថ​ឲ្យ​ដឹងថា​រយៈពេល​ពី​រថ្ងៃ​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​បាត់​ដំបង​រកឃើញ​រថយន្ត​ប៉ាកុង​១០គ្រឿង​ក្នុង​ស្រុក​សំឡូត ជាប់​ព្រំ​ប្រ​ទល់ខេត្ត​ពោធិ៍សាត់។​

(រូបភាព៖ហ្វេស​ប៊ុក​អ្នកនាំពាក្យ​កងរាជអាវុធហត្ថ)

បើតា​ម​ការ​ផ្សារ​របស់​ទំព័រ​ហ្វេស​ប៊ុក​អ្នក​នាំ​ពាក្យ​កង​រាជអាវុធហត្ថ​កាលពីល្ងាច​ម្សិល​មិញ​ មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​បាត់​ដំបង​គិតចាប់ពី​ថ្ងៃទី១ ដល់វេលា​ថ្ងៃត្រង់​ថ្ងៃទី​២ ខែ​កញ្ញា ​ឆ្នាំ​២០១៩ កងកម្លាំង​បាន​រក​ឃើញ​រថយន្ត​ប៉ាកុង​ចំនួន​១០​គ្រឿង​នៅ​ក្នុង​ស្រុក​សំឡូត។

ប្រ​ភព​បន្ត​ថា​ឡាន​ប៉ាកុង​ទាំងនេះ​ត្រូវ​បាន​អ្នក​រកស៊ី​ដឹក​ឈើ​ខុស​ច្បាប់​យក​ទៅ​លាក់​នៅក្នុង​​ស្រុក​សំឡូត ខេត្ត​បាត់​ដំបង ជាប់​ព្រំ​ប្រ​ទល់​ខេត្ត​ពោធិ៍​សាត់៕

អត្ថបទ៖ ទូច សុខា

មតិយោបល់