• 2019-09-03 03:35:39
  • ព័ត៌មាន

កូរ៉េខាងជើង​បដិសេធមិន​​បានលុយ ២​ប៊ី​លាន​ដុល្លារ​ពី​ការវាយប្រហារ​តាម​​អ៊ី​ន​ធឺ​ណែ​ត​ធនាគារ​

  • 2019-09-03 03:35:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​អាទិត្យ​ថ្ងៃទី​១​ខែកញ្ញា​បាន​បដិសេធ​ការចោទប្រកាន់​ថា​ខ្លួន​បាន​ទទួល​ប្រាក់​ចំនួន ២​ពាន់​លាន​ដុល្លារ​តាមរយៈ​ការវាយប្រហារ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​​ធនាគារ​ជាច្រើន​និង​ប្តូរ​រូបិយប័ណ្ណ​ឌីជីថល​ហើយ​បាន​ចោទប្រកាន់​សហរដ្ឋ​អាម៉េរិក​ថា​បាន​ផ្សព្វផ្សាយ​ពាក្យ​ចចាមអារ៉ាម​នេះ​។​

​របាយការណ៍​របស់​អង្គការសហប្រជាជាតិ​ដែល​ទទួលបាន​ដោយ​សារព័ត៌មាន​Reuters​កាលពី​ខែ​មុន​បាន​និយាយ​ថា​កូរ៉េ​ខាងជើង​បាន​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ិន​ធឺរ​ណែ​ត​កាន់​​តែ​ច្រើន​ឡើង​ដើម្បី​ចូល​ទៅ​គណនី​ធនាគារ​និង​ដោះដូរ​រូបិយប័ណ្ណ​ឌីជីថល​ដោយ​ប្រមូល​បាន​ប្រាក់​ចំនួន​២ ពាន់​លាន​ដុល្លារ​ដែល​ខ្លួន​បាន​ប្រើ​ដើម្បី​ចំណាយ​លើ​គ្រឿង​សព្វាវុធ​។​ ​សារព័ត៌មាន KCNA​របស់​កូរ៉េ​ខាងជើង​ដែល​ដកស្រង់​សេចក្តីថ្លែងការណ៍​របស់ អ្នកនាំពាក្យ​នៃ​គណៈកម្មាធិការ​សម្របសម្រួល​ជាតិ​នៃ​កូរ៉េខាងជើង​សម្រាប់​ការប្រឆាំង​ការលាង​​លុយ​និង​ការប្រឆាំង​ហិរញ្ញវត្ថុ​ភេរវកម្ម បាន​រាយការណ៍​ថា សហរដ្ឋ​អាម៉េរិក​និង​ក្រុម​ប្រទេស​ជា​សត្រូវ​មួយចំនួនទៀត នៅពេល​នេះ​កំពុង​ផ្សព្វផ្សាយ​ពាក្យ​ចចាមអារ៉ាម​នេះ​។​

​សេចក្តីថ្លែងការណ៍​នេះ បាន​និយាយថា “​ការ​ប្រឌិត​ឡើង​ដោយ​ក្រុម​អរិភាព​បែបនេះ គឺ​គ្មានអ្វី​ក្រៅ​តែ​មាន​បំណង​ធ្វើឱ្យ​ខូច​មុខមាត់​របស់​សាធារណរដ្ឋ​និង​ធ្វើឱ្យ​ខូចខាត​ដល់​​ការស្វែងរក​យុត្តិធម៌​របស់​យើង​ប្រឆាំង​ការដាក់ទណ្ឌកម្ម​និង​បង្កើន​ការដាក់​សម្ពាធ​ប្រឆាំង​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ ” ។​ ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន មាន​ការរីកចម្រើន​តិចតួច​ក្នុង​ការជំរុញ​របស់​ខ្លួន​ធ្វើឱ្យ​កូរ៉េខាងជើង​បោះបង់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​នោះ ទោះបីជា​មាន​ជំនួប​​ចំនួន​៣​លើក​រួម​ម​ហើយ​រវាង ប្រធានាធិបតី​អាម៉េរិក លោក ដូ​ណា​ល់ ត្រាំ​និង​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង អ៊ុន ក៏​ដោយ​ដោយសារតែ​អាម៉េរិក​មិន​បន្ធួរបន្ថយ​​ទណ្ឌកម្ម និង​គិតតែ​ជំរុញ​អោយ​កូរ៉េ​ខាងជើង​រំសាយ​ចោល​សព្វាវុធ​ជាមុន​។​

​កូរ៉េខាងជើង​មិន​ត្រឹមតែ​រំសាយ​ចោល​កម្មវិធី​អាវុធ​របស់​ខ្លួន​ទេ តែ​ថែមទាំង​បង្កើន​ការសាកល្បង​កាំជ្រួច​ចម្ងាច​ខ្លី​និងទ​ម្របា​ញ់​រ៉ុក្កែ​ត​របស់ខ្លួន ក្នុងពេល​ព្រមាន​អាម៉េរិក​ថា​​ឱកាស​ចរចា​អំពី​នុយគ្លេអ៊ែរ​កាន់តែ​អស់​៕​

ប្រភព ៖ rasmeinews

មតិយោបល់