• 2019-09-04 02:25:00
  • សុខភាព

អាហារ ៨ ប្រភេទ​អាច​ជួយ​កាត់​បន្ថយ​ការ​ឈឺ​ចុក​ចាប់​ពេល​មក​រដូវ មិត្ត​នារី​ត្រូវ​ដឹង

  • 2019-09-04 02:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ឈឺចុក​ចាប់​ពេល​មក​រដូវ ជា​បញ្ហា​ធំ​មួយ​សម្រាប់​មនុស្ស​ស្រី​ជាច្រើន។ វា​ធ្វើ​ឲ្យ​ស្រ្តី​មាន​អាការៈ ឈឺ​ចុក​ចាប់​ខ្លាំង​ ពេល​ខ្លះ​ទៀត​មិន​អាច​បំពេញកិច្ចការ​អ្វី​បាន​ឡើយ ឯ​ផ្លូវ​ចិត្ត​វិញ​ក៏​មិន​ស្រស់​ស្រាយ​ផង​ដែរ ព្រោះ​អាច​មាន​អារម្មណ៍​តាន​តឹង ពិបាក​ក្នុង​ខ្លួន ហើយ​ក៏​អាច​ពិបាក​ផ្តោត​អារម្មណ៍​ផង​ដែរ។ ដើម្បី​ជួ​យ​កាត់​បន្ថយ​ការ​ឈឺចាប់​ទាំង​នោះ អាហារ​ទាំង​ប៉ុន្មាន​ប្រភេទ​នេះ​អាច​ជួយ​អ្នក​បា​ន​មួយ​ចំនួន​ធំ ព្រោះ​វា​មាន​ផ្ទុក​សារធាតុ​ចិញ្ចឹម​ដល់​រាង​កាយ​និង​ជួយ​បំបាត់​ការ​ឈឺចាប់​ទាំងនោះ៖

១. ស្លឹក​ត្រចៀក​កណ្ដុរ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចំំ​ណុ​ច​ដំបូង​ដែល​អ្នក​គូរ​ញ៉ាំ​ដើម្បី​កាត់​បន្ថយ​ការ​ឈឺចាប់​ពេល​មក​រដូវ គឺ​ជា​ប្រភេទ​មុខ​ម្ហូប​មាន​ពណ៌ខ្មៅ​ដូច​ជា​ស្លឹក​ត្រចៀក​កណ្ដុរ ព្រោះ​វា​ជួយ​ឲ្យ​ចរន្ត​ឈាម​មាន​ដំណើរ​ការ​ល្អ និង​ជួយ​បំបាត់​ការ​ឈឺ​ចុ​ក​ចាប់​ពេល​មក​រដូវ។

២. គ្រាប់​សណ្ដែកខ្មៅ

ការ​ញ៉ាំ​សណ្ដែក​ខ្មៅ​មិន​បាន​ជួយ​បំបាត់​ការ​ឈឺ​ចាប់​ពេល​មក​រដូវ​តែ​ម្ដង​នោះ​ទេ ប៉ុ​ន្ដែ​ជួយ​បំបាត់​ផ្នែក​ខាង​ក្រៅ ដូច​ជា​កាត់​បន្ថយ​ការ​ឈឺ​ចាប់​នៅ​ត្រង់​ចង្កេះ​ឬ​ផ្នែក​ខាង​ក្រោយ ក៏​ដូច​ជា​ជួយ​កាត់​ការ​ឈឺចាប់​នៅ​ពេល​អ្នក​បត់​ជើង​តូច​ជាដើម។

៣​. ដំ​ណា​ប់​ពុទ្រា​

តើ​អ្នក​ដឹង​ទេ​ថា​មូល​ហេតុ​ចម្បង​នៃ​ការ​ឈឺចាប់​ពេល​មក​រដូវ​គឺ​ជា​អារម្មណ៍​របស់​យើង។ នេះ​ជា​ហេតុ​ធ្វើ​ឲ្យ​ចរន្ត​ឈាម​យើង​​មាន​ដំណើរ​ការ​មិន​សូវ​ស្រួល ហើយ​ដំណាប់​ពុទ្រា​ជា​ជំនួយ​ការ​ដ៏​ល្អ​របស់​អ្នក​ដើម្បី​ជួយ​ឲ្យ​លំហូរ​ឈាមរដូវ​មាន​ស្រួល​និង​មិន​សូវ​ឈឺចាប់។

៤. សូកូឡា

ការ​ញ៉ាំ​សូកូឡា អាច​ជួយ​កាត់​បន្ថយ​ការ​តានតឹង និង​ជួយ​ឲ្យ​ដំណើរ​ឈាម​រដូវ​មិន​មាន​ភាព​ស្ទះ មិន​ធ្វើ​ឲ្យ​ឈឺ​ចាប់​ខ្លាំង​ពេល​ចលនា​សាច់ដុំ​កន្ត្រាក់​ម្ដង ទើប​ធ្វើ​ឲ្យ​អ្នក​មិន​សូវ​មាន​ភាព​ឈឺចាប់​ពេល​មក​រដូវ។

៥. ផ្លែ Mulberry

ផ្លែ Mulberry មាន​សារធាតុ​ចឹ​​ញ្ចិ​ម​ដល់​ឈាម​និង​តម្រង​នោម​ឲ្យ​មាន​ដំណើរ​ការ​ប្រក្រតី ដែល​មិន​សូវ​ធ្វើ​ឲ្យ​ឈឺ​ចាប់​អំឡុង​ពេល​មាន​រដូវ។

៦. ស្ករត្នោត

ស្ករស​ពណ៌ត្នោត មាន​តួនាទី​ជួយ​សម្រាល​ដល់​ការ​កន្ត្រាក់​សាច់​ដុំ​ស្បូន​ឲ្យ​មាន​ស​ភាព​ប្រក្រតី ទើប​ធ្វើ​ឲ្យ​យើង​មិន​សូវ​ឈឺ​ចាប់​ពេល​មក​រដូវ។ ប៉ុន្តែ​ត្រូវ​ដឹង​ថា អ្នក​មិន​គូរ​ញ៉ាំ​ទឹក​ត្រជាក់​ឬ​គ្រឿង​ស្រវឹង​ក្នុង​ពេល​មាន​រដូវ​នោះ​ទេ។

​​​​​​៧​. គ្រាប់​ល្ង​ខ្មៅ​

​​​គ្រាប់​ល្ង​ខ្មៅ មាន​តូ​នា​ទី​ជួយ​ប្រព័ន្ធ​រំលាយ​មាន​ដំ​ណើរ​ការ ស្រប​ពេល​ដែល​មនុស្ស​ស្រី​មាន​បញ្ហា​ទល់​លាមក អំឡុង​ពេល​មក​រដូវ អី​ច៊ឹ​ង​ហើយ ទើប​ធ្វើ​អ្នក​មិន​ឈឺចាប់​ខ្លាំង​ពេល​មក​រដូវ។

៨. ម្រេច​ខ្មៅ

ចុចអានបន្ត៖អាហារ ៩​ប្រភេទ​ជួយ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​អ្នក​កាន់​តែ​រឹង​មាំ សុខភាព​ល្អ

ប្រភព៖ akerufeed ប្រែ​សម្រួល៖ ង៉ាន់ សុគុន

មតិយោបល់