- 2019-09-04 04:04:26
- ព័ត៌មាន
ធ្លាប់ឆ្ងល់ទេហេតុអ្វីបានជាគេថាអាម៉េរិកជាទីផ្សារធំបំផុតមួយលើពិភពលោក?
- 2019-09-04 04:04:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្លាប់ឆ្ងល់ទេហេតុអ្វីបានជាគេថាអាម៉េរិកជាទីផ្សារធំបំផុតមួយលើពិភពលោក?
ចន្លោះមិនឃើញ
ធ្លាប់ឆ្ងល់ទេថាសហរដ្ឋអាម៉េរិកមានប្រជាជនតែជាង៣០០លាននាក់ទេ ហេតុអ្វីប្រទេសនេះត្រូវគេចាត់ទុកថាជាទីផ្សារលក់ទំនិញធំមួយក្នុងពិភពលោក?ការណ៍នាំឲ្យសហរដ្ឋអាម៉េរិកក្លាយជាទីផ្សារធំមួយសម្រាប់បណ្ដាប្រទេសផលិត និងលក់ផលិតផលផ្សេងៗនោះទំនងជាផ្អែកលើកត្តាមួយចំនួននេះ៖
បើតាមព័ត៌មាននៅលើគេហទំព័រselectusa សហរដ្ឋអាម៉េរិកជាប្រទេសមួយដែលមានទីផ្សារអ្នកប្រើប្រាស់ទិញទំនិញធំបំផុតមួយនៅលើពិភពលោក ខណៈ ប្រជាជាជនសហរដ្ឋអាម៉េរិកមានប្រមាណជា៣២៥លាននាក់។
ប្រភពឲ្យដឹងទៀតថាគ្រួសារមួយៗបានចំណាយខ្ពស់បំផុតបើធៀបទៅនឹងគ្រួសារផ្សេងៗទៀតនៅតាមបណ្ដាប្រទេសនានាលើពីភពលោក។ បើតាមប្រភពដដដែលការចំណាយរបស់គ្រួសារនៅសហរដ្ឋអាម៉េរិកលើការទិញរបស់ប្រើប្រាស់អាចថាច្រើនជាង១ភាគ៣នៃការចំណាយរបស់គ្រួសារមាននៅលើពិភពលោកទាំងមូលរួមបញ្ចូលគ្នា។ ត្រង់ចំណុចនេះ មានន័យថានៅអាម៉េរិកការចំណាយក្នុងគ្រួសារក្តាប់យកចំណែកជាង១ភាគ៣នៃការចំណាយទិញ ឬតម្លៃទិញដែលមាននៅលើពិភពលោកបាត់ទៅហើយ។
ប្រភពខាងលើសរសេរទៀថា៖ «ទីផ្សារអ្នកប្រើប្រាស់នៅសហរដ្ឋអាម៉េរិកមានទំហំធំជាងគេនៅលើពិភពលោក ក្នុងឆ្នាំ២០១៧ គ្រួសារនៅសហរដ្ឋអាម៉េរិកបានចាយវាយស្មើនឹង១៣,៣ទ្រីលានដុល្លារលើទំនិញនានា និងសេវាកម្ម ដែលចំនួននេះច្រើនជាង១ភាគ៣នៃទីផ្សារប្រើប្រាស់នៅលើពិភពលោក...តួលេខចុងក្រោយឲ្យដឹងទៀតថាចំណូលប្រចាំឆ្នាំរបស់គ្រួសារអាម៉េរិកមានរហូតដល់៦១ ០០០ដុល្លារអាម៉េរិក គិតជាមធ្យម។
ក្រៅពីនេះសហរដ្ឋអាម៉េរិកក៏ជាប្រទេសឈានមុខគេលើវិស័យឧស្សាហកម្ម ការច្នៃប្រឌិត ផលិតផលល្បីៗ ជាមួយនឹងកម្លាំងពលកម្មមានជំនាញខ្ពស់ផងដែរ៕