• 2019-09-05 02:53:00
  • ការអប់រំ

​ពិព័រណ៍​ឧត្ដម​សិក្សា​បាន​មក​សារ​ជា​ថ្មី ហើយ​សិស្ស​ទើប​បញ្ចប់​បាក់ឌុប​មិន​គួរ​មើល​រំលង

  • 2019-09-05 02:53:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​ប្អូនៗ​ដែល​ទើប​នឹង​បញ្ចប់​ថ្នាក់​ទី ១២ ប្រហែល​ជា​មាន​ភាព​ស្មុគស្មាញ​ហើយ​ក្នុង​ការ​ជ្រើសរើស​ជំនាញ​ ដើម្បី​សម្រេច​គោលដៅ​និង​ស្រប​តាម​ទី​ផ្សារ​ការងារ​នៅ​ថ្ងៃ​អនាគត​របស់​ខ្លួន​។ ដើម្បី​ឲ្យ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​សម្រេច​ចិត្ត​នេះ ប្អូនៗ​សិស្សានុសិស្ស​គួរ​តែ​មាន​ព័ត៌មាន​អំពី​ជំនាញ​និង​សាកលវិទ្យាល័យ​ដែល​ប្អូន​ស្រឡាញ់​ឲ្យ​បាន​ច្រើន​ក្នុង​ដៃ។

ពិព័រណ៍​ឧត្ដមសិក្សា ឬ Higher Education Fair ​ជា​កម្មវិធី​​ដ៏​ធំ​មួយ​​ប្រចាំ​ឆ្នាំ​ ២០១៩ ដែល​រៀប​ចំ​ឡើង​ដោយ​ក្រុម​សិស្ស​និស្សិត​ស្ម័គ្រចិត្ត​ ក្នុង​គោលបំណង​ផ្ដល់​​ព័ត៌មាន​អំពី​ការ​ជ្រើសរើស​មុខវិជ្ជា ព័ត៌មាន​អាហារូបករណ៍ និង​ទទួល​យក​បទ​ពិសោធន៍​ល្អៗ ពី​វាគ្មិន​ល្បីៗ ដែល​ពួក​គាត់​នឹង​ណែ​នាំ ប្រាប់​ផ្លូវ​ឲ្យ​ប្អូនៗ ​មាន​ការ​សម្រេច​ចិត្ត​កាន់​តែ​ប្រសើរ។ អ្វី​ដែល​ពិសេស​នោះ​គឺ​មាន​ការ​ប្រមូល​ផ្តុំ​សាកលវិទ្យាល័យ ស្ថាប័ន​អប់រំ​ផ្សេងៗ​ជាង ៥០ ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​វិស័យ​អប់រំ ។

ក្រុម​​និស្សិត​ស្ម័គ្រចិត្ត

នេះ​ជា​លើក​ទី​២ របស់​ពិព័រណ៍​ឧត្ដមសិក្សា​ ហើយ​នៅ​ឆ្នាំ​នេះ​ផង​ដែរ កម្មវិធី​នេះ​នឹង​ធ្វើ​ឡើង​នៅ ​ថ្ងៃ​ទី ១៤​ និង ១៥ ខែ កញ្ញា ​នៅ​ ផ្សារ​ទំនើប​អូឡាំព្យា

គួរ​រំលឹក​ផង​ដែរ ពិព័រណ៍​ឧត្ដមសិក្សា​មាន វាគ្មិន​ល្បីៗ​ជា​ច្រើន​រូប​ដូចជា ព្រះអង្គ គូ សុភាព កញ្ញា អ៊ុង ច័ន្ទសោភា ឌីជេ​ ណាណា និង​វាគ្មិន​ជា​ច្រើន​ផ្សេង​ទៀត ដែល​នឹង​មក​ចែក​រំលែក​ចំណេះ​ដឹង និង​បទ​ពិសោធន៍ល្អៗ ហើយ​ប្អូនៗ​អាច​សិក្សា​ស្វែងយល់ និង​ចោទ​ជា​សំណួរ​ផង​ដែរ។

សម្រាប់​ព័ត៌មាន​បន្ថែម​អាច​ទំនាក់ទំនង អ្នក​សម្រប​សម្រួល​កម្មវិធី​តាម​រយៈ​៖

លេខទូរស័ព្ទ: ០៩៣ ៦៤៣ ៦៣៦/០១៥ ៩៣៥ ៣៨៣/០១០ ២៧ ២៨ ៧៧

អត្ថបទ៖ អ៊ឹម ដេវីដ

មតិយោបល់