• 2019-09-04 06:37:54
  • ព័ត៌មាន

សត្វត្មាតមាន​ប្រ​យោជន៍ចំពោះបរិស្ថាន​និង​មនុស្ស​ដែលអ្នកខ្លះទំនងមិន​បាន​ដឹង​

  • 2019-09-04 06:37:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សត្វ​ត្មាត​ចំនួន​បី​ប្រ​ភេទ​ត្រូវ​អង្គការ​ជំនាញ​មើល​ឃើញ​ថា​កំពុង​ប្រ​ឈម​នឹង​ការ​បាត់​បង់​ដោយ​សារ​បាត់​បង់ទីជម្រក ខ្វះចំណីអាហារ និង​រងការ​បំពុល​ជាដើម។

(រូបភាព៖ BirdLife International Cambodia Programme)

ថ្វីបើ​មើល​ពីសម្បក​ក្រៅឃើញថា​​សត្វ​ត្មាតស៊ី​សាកសព​ក៏ពិត​មែន បុន្តែ​តាម​ពិត​ទៅ​សត្វត្មាត​ជា​សត្វ​ជួយ​សម្អាត​បរិស្ថាន​ទៅ​វិញ​ទេ។ នេះបើ​តាម​ការ​លើក​ឡើង​របស់អង្គការ​កម្មវិធី​ជីវិត​សត្វព្រៃ​ប្រ​ចាំ​កម្ពុជា។

នារសៀល​នេះ​អង្គការ​ខាង​លើ​បាន​ផ្សាយ​ព័ត៌មាន​ខ្លីមួយ​និយាយពី​សត្វត្មាន​ចំនួន​​បី​ប្រេ​ភេទគឺត្មាតភ្លើង ត្មាតផេះ និង​ត្មាត​ត្នោត ដែល​ជា​បក្សីកម្រ និង​ជិត​ផុតពូជ។ ប្រភព​ខាង​លើ​បញ្ជាក់ថា​សត្វត្មាត​ជួយ​សម្អាត​បរិស្ថាន និង​ជួយ​ការ​ពារ​ជំងឺឆ្លង​ដល់​មនុស្ស និង​សត្វ​ដទៃ។

អង្គការដដែលសរសេរបន្ថែមថា៖ «រួម​គ្នា​ការ​ពារ​សត្វ​ត្មាត​ ដោយ​មិន​បរិភោគ​សាច់​សត្វ​ព្រៃ និង​ទប់ស្កាត់ការបំពុល​សត្វ​ព្រៃ​»៕

អត្ថបទ៖ ទូច សុខា

មតិយោបល់