• 2019-09-04 09:43:01
  • សេដ្ឋកិច្ច

ហេតុអ្វី សន្សំប្រាក់នៅប្រាសាក់ ជាជម្រើសដ៏ប្រសើរបំផុត?

  • 2019-09-04 09:43:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅយុគសម័យបច្ចេកវិទ្យាហិរញ្ញវត្ថុ ឬ FinTech ការប្រើ «គណនីសន្សំ» ពិតជាជម្រើសដ៏ឆ្លាតវៃរបស់ប្រជាជនកម្ពុជា ជាពិសេស​សហគ្រាសខ្នាតតូច និងមធ្យម ដើម្បីគ្រប់គ្រងចរន្តសាច់ប្រាក់ប្រកបដោយប្រសិទ្ធភាព ធានាបាននូវសុវត្ថិភាព និងភាពងាយស្រួលក្នុងការចាត់ចែងសាច់ប្រាក់លើមុខរបរទទួលទាន ឬអាជីវកម្ម ព្រមទាំងបានចំណូលការប្រាក់បន្ថែមផងដែរ។

ប្រាសាក់ ជាគ្រឹះស្ថានមានអាជ្ញាប័ណ្ណទទួលប្រាក់បញ្ញើពីធនាគារជាតិនៃកម្ពុជា គឺពិតជាដៃគូផ្តល់សេវាហិរញ្ញវត្ថុដ៏ល្អសម្រាប់អតិថិជន ពិសេសផ្តល់ជូនភាពងាយស្រួលដល់អតិថិជនក្នុងការចាត់ចែងសាច់ប្រាក់របស់ខ្លួនជាមួយនឹងការបើកគណនីសន្សំនៅប្រាសាក់។ អតិថិជននឹងទទួលបានអត្រាការប្រាក់ខ្ពស់ និងអាចគ្រប់គ្រងចំណូលនិងចំណាយបានយ៉ាងងាយស្រួល ក៏ព្រោះតែអតិថិជនអាចធ្វើប្រតិបត្តិការសាច់ប្រាក់បានដោយខ្លួនឯងតាមរយៈសេវាធនាគារចល័ត និងម៉ាស៊ីនអេធីអឹមប្រាសាក់ ដោយមិនគិតកម្រៃសេវា បានគ្រប់ពេលវេលា គ្រប់ទីកន្លែងប្រកបដោយសុវត្ថិភាព ហើយអាចធ្វើការត្រួតពិនិត្យរបាយការណ៍ប្រើប្រាស់សាច់ប្រាក់បានថែមទៀតផង។

លោកស្រី ស៊ុយ សុខនាង នាយិកានាយកដ្ឋានសេវាធនាគាររបស់ប្រាសាក់បានលើកឡើងថា៖ «យើងខ្ញុំសូមស្វាគមន៍​សាធារណជន​ទាំងអស់ដែលមានបំណងចង់បើកគណនីសន្សំនៅប្រាសាក់ ជាពិសេសអតិថិជនដែលមានគណនីសន្សំនៅប្រាសាក់ នឹងទទួលបានប័ណ្ណអេធីអឹមដ៏ស្រស់ស្អាត ការភ្ជាប់សេវាធនាគារចល័តដែលអតិថិជនអាចបង់ថ្លៃទឹក ថ្លៃភ្លើង ផ្ទេរប្រាក់ ផ្ទេរប្រាក់ទៅអ្នកគ្មានគណនី ពិនិត្យរបាយការណ៍និងសមតុល្យគណនី និងអត្រាប្ដូរប្រាក់ដោយមិនគិតកម្រៃសេវា»។

សូមបើកគណនីសន្សំនៅប្រាសាក់ដើម្បីទទួលបានអត្រាការប្រាក់ខ្ពស់ ងាយស្រួលគ្រប់គ្រងសាច់ប្រាក់គ្រប់ពេលវេលា គ្រប់ទីកន្លែងប្រកបដោយសុវត្ថិភាព ជាមួយលក្ខខណ្ឌងាយងាយ។

អំពីប្រាសាក់

ក្នុងរយៈពេល ៦ខែ ដើមឆ្នាំ២០១៩ នេះ ប្រាសាក់មានទ្រព្យសកម្មសរុបច្រើនជាង ២៨០០លានដុល្លារអាមេរិក សម្ពៀតឥណទានច្រើនជាង ២៣៧០លានដុល្លារអាមេរិក អតិថិជនប្រាក់កម្ចី ៤១០ពាន់នាក់ បណ្តាញការិយាល័យ ១៧៧ ទីតាំង មានម៉ាស៊ីន​អេធីអឹម ១២៩ និងបុគ្គលិកជិត ៨២០០នាក់ ព្រមទាំងបានផ្តល់អគារបណ្ណាល័យចំនួន ៤០ នៅតាមបណ្តាខេត្តនានានៅកម្ពុជា។

ព័ត៌មានបន្ថែមសូមចូលទៅកាន់៖ www.prasac.com.kh

សម្រាប់តម្រូវការ ឬព័ត៌មានបន្ថែមអំពីកម្ចីប្រាសាក់ សូមទាក់ទងសាខាប្រាសាក់ដែលនៅជិតលោកអ្នកបំផុត ឬទូរសព្ទមកលេខ 086 999 911 ឬ 023 999 911 ឬ 096 9 999 911៕

មតិយោបល់