- 2019-09-06 09:25:33
- ព័ត៌មាន
អ្នកចូលចិត្តទៅក្រៅប្រទេស ពេលនេះមានការបញ្ចុះតម្លៃសំបុត្រយន្តហោះដ៏កក្រើកមួយ
- 2019-09-06 09:25:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកចូលចិត្តទៅក្រៅប្រទេស ពេលនេះមានការបញ្ចុះតម្លៃសំបុត្រយន្តហោះដ៏កក្រើកមួយ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Cambodian Distribution System (CDS) និងផ្សារទំនើបអ៊ីអន១ រួមសហការជាមួយក្រុមហ៊ុនអាកាសចរណ៍ ៦ និងក្រុមហ៊ុនទេសចរណ៍ចំនួន ១៤ រៀបចំព្រឹត្តិការណ៍បញ្ចុះតម្លៃដ៏កក្រើកពុំធ្លាប់មានមួយ ដែលចាប់ផ្ដើមពីថ្ងៃទី ៦ ដល់ ៨ ខែកញ្ញា ឆ្នាំ២០១៩ ពីម៉ោង១០ ព្រឹក ដល់ម៉ោង ១០ យប់ នៅក្នុងផ្សារទំនើបអ៊ីអន១ ជាន់ផ្ទាល់ដី។
ក្នុងព្រឹត្តិការពិព័រណ៍ទេសចរណ៍នេះ នឹងមានផ្ដល់ជូនពិសេសលើ ការបញ្ចុះតម្លៃសំបុត្រយន្តហោះ កញ្ចប់ទស្សនកិច្ចក្រៅប្រទេស/ក្នុងប្រទេស និងសេវាទេសចរណ៍ជាច្រើនទៀតប្រចាំឆ្នាំ ២០១៩ នេះ។
ទន្ទឹមនឹងនេះដែរ លោកអ្នកអាចស្វែងរកក្រុមហ៊ុនអាកាសចរណ៍ដែលលោកអ្នកទុកចិត្តដូចជា Bangkok Airway, Malaysia Airline, Philippine Airline, Eva Air, Silk Air និងSingapore Airline ព្រមទាំងមានការសហការចូលរួមពីបណ្ដាក្រុមហ៊ុនទេសចរណ៍ល្បីៗ និងកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងនៅក្នុងទីផ្សារនៃព្រះរាជាណាចក្រកម្ពុជា។
ជាងនេះទៅទៀត ក្រុមហ៊ុនវើលដ៏ផប ត្រាវែល-ធួរគ្រុប ក៏មានការផ្តល់ជូនកម្មវិធីដំណើរកម្សាន្តពិសេសៗរួមមាន៖ ដំណើរកម្សាន្តតាមកប៉ាល់ទំនើបទៅកាន់ ប្រទេសអូស្ត្រាលី-នូវែលហ្សេឡង់ និងប្រទេសជប៉ុន, ដំណើរកម្សាន្តទៅកាន់អឺរ៉ុបខាងកើត, ប្រទេសន័រវែស-ហ្វាំងឡង់ (ស្ថិតនៅតំបន់ប៉ូលខាងជើង ដើម្បីទស្សនាពន្លឺភ្លើង Aurora), ដំណើរកម្សាន្តក្រេបទឹកឃ្មុំទៅកាន់ Club Med Resort ដែលរួមមាន ៖ Club Med Finolhu, Club Med Kani, Club Med Bintan, Club Med Phuket & Club Med Bali ព្រមទាំងកម្មវិធីបញ្ចុះតម្លៃដំណើរកម្សាន្តទៅកាន់ ទីក្រុងឌុយបៃ (ប្រទេសអារ៉ាប់រួម), ប្រទេសកូរ៉េខាងត្បូង (រដូវស្លឹកឈើប្រែពណ៌) និងកម្មវិធីដំណើរកម្សាន្តផ្សេងៗជាច្រើនទៀត។
កុំភ្លេចចូលរួមទស្សនាស្តង់របស់ក្រុមហ៊ុនវើលដ៏ផប ដើម្បីទទួលបានអត្ថប្រយោជន៍ដ៏ពិសេសមួយនេះ ព្រមទាំងមានឱកាសទទួលបានកាដូអនុស្សាវរីយ៍ ជាច្រើនថែមទៀត។ ព័ត៌មានបន្ថែម អាចទាក់ទងទៅកាន់ ៖ ផ្នែកសំបុត្រយន្តហោះ ៖ 012 983789/012 913789 | ផ្នែកដំណើរកម្សាន្ត ៖ 012 317 789/012 217 789៕