• 2019-09-07 00:00:00
  • ព័ត៌មាន

ស្រ្តី​វ័យ​៧៤​ឆ្នាំ​ម្នាក់​​ឆ្លង​ទន្លេ​បាន​កូន​ភ្លោះ​ដោយ​ជោគជ័យ តាម​រយៈ​ការ​​ប្រើ​បច្ចេកវិទ្យា IVF

  • 2019-09-07 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ត្រី​វ័យ ៧៤ ឆ្នាំ​ម្នាក់​បាន​ផ្តល់​កំណើត​ដល់​កូន​ភ្លោះ​ស្រី​២​នាក់​​តាម​រយៈ​ការ​​ប្រើ​បច្ចេកវិទ្យា IVF នៅ​រដ្ឋ​អង់ដ្រា​ប្រាដេស (Andhra Pradesh) ភាគ​ខាង​ត្បូង​ប្រទេស​ឥណ្ឌា​កាល​ពី​ថ្ងៃ​ទី ៥ ខែ​កញ្ញា។

លោក​តា យ៉ារ៉ាម៉ាទី ស៊ីតារ៉ាម៉ា រ៉ាចារ៉ាវ វ័យ​៨២​ឆ្នាំ​ឈរ​ជិត​កូន​ភ្លោះ​ម្នាក់​ក្នុង​ចំណោម​កូនភ្លោះ​ដែល​ភរិយា​វ័យ​៧៤​ឆ្នាំ​របស់​គាត់​ទើប​ឆ្លង​ទន្លេ

វេជ្ជ​បណ្ឌិត​ដែល​បាន​ផ្តល់​កំណើត​ឱ្យ​ទារក​នោះ​ឈ្មោះ Sankkayala Uma Shankar បាន​ប្រាប់​កាសែត Washington Post កាល​ពី​ថ្ងៃ​សុក្រ​ថា​ម្តាយ​និង​កូន​​ភ្លោះ​មាន​សុខភាព​ល្អ​ តែ​​ទារក​នីមួយ​ៗ​​មាន​ទម្ងន់​ត្រឹម​តែ​ ១​គីឡូក្រាម​ប៉ុណ្ណោះ។ ​

ស្រ្តី​ឈ្មោះ ម៉ាង​ហ្គា​យ៉ាម៉ា យ៉ារ៉ាម៉ាទី (Mangayamma Yaramati) វ័យ​៧៤ និង ប្តី​របស់​គាត់​ឈ្មោះ យ៉ារ៉ាម៉ាទី ស៊ីតារ៉ាម៉ា រ៉ាចារ៉ាវ (Yaramati Sitarama Rajarao) អាយុ ៨២ បាន​រួម​រស់​ជាមួយ​គ្នា​អស់​រយៈ​ពេល ៥៧ ឆ្នាំ​មក​ហើយ។ ពួកគាត់​ទាំង​២​នាក់​សម្រុក​យក​កូន​តាំង​ពី​ការ​ថ្មី​ថ្មោង​ម្ល៉េះ ប៉ុន្តែ​មិន​អាច​មាន​តាម​បំណង​សោះ។

ម៉ាង​ហ្គា​យ៉ាម៉ា យ៉ារ៉ាម៉ាទី វ័យ​៧៤​ឆ្នាំ​បន្ទាប់​ពី​សម្រាល​កូន​ភ្លោះ​ស្រី​ដោយ​ការ​វះកាត់

ទីបំផុត​​ពួកគាត់​ក៏​អាច​មាន​កូន​បាន​ដោយ​ប្រើ​បច្ចេកវិទ្យា IVF។ IVF មក​ពី​ពាក្យ​ពេញ​ថា In vitro fertilization គឺ​ការ​បង្ក​កំណើត​ដោយ​​​ចាក់​បញ្ចូល​គ្នា​រវាង​មេ​ជីវិត​ឈ្មោល​និង​មេ​ជីវិត​ញី បន្ទាប់​មក​គេ​យក​​អំប្រ៊ីយ៉ុង​ដែល​បង្ក​កំណើត​នោះ​ចាក់​បញ្ចូល​ទៅ​ក្នុង​ស្បូន​ដើម្បី​ពពោះ៕

ប្រភព៖ Washingtonpost ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់
អត្ថបទពេញនិយម