• 2019-09-09 10:11:02
  • ការអប់រំ

ក្រ​សួង​ពន្យល់មូល​ហេតុ​គ្មាន​លំដាប់​ពិន្ទុ​លើ​តារាង​លទ្ធផល​បាក់ឌុប​ឆ្នាំ២០១៩​

  • 2019-09-09 10:11:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​នាំ​ពាក្យ​ក្រ​សួង​អប់រំ​យុវជន​និង​កីឡាឲ្យ​ដឹង​ថា​នៅ​ឆ្នាំនេះ​ក្រ​សួង​សម្រេច​មិន​ដាល់​លំដាប់​ពិន្ទុ​ចូល​ក្នុង​បញ្ជី​លទ្ធ​ផល​ប្រ​ឡង​បាក់ឌុប​នោះ​ទេ​ដោយ​ថា​ដើម្បី​ជៀស​វាង​មាន​​ការ​ភាន់​ច្រឡំ​ទៅ​លើ​លំដាប់​ពិន្ទុ​និង​ពិន្ទុ​។​

ថ្លែង​ប្រាប់​Sabay នារសៀល​នេះ​អ្នកនាំ​ពាក្យ​ក្រ​សួង​អប់​រំ​ឯកឧត្តម រស់ សុវាចា មាន​ប្រ​សាសន៍​ថា​កន្លង​មក​មាន​ការ​ភាន់ច្រឡំ​រវាងរវាង​លំដាប់​ពីន្ទុ និង​ពិន្ទុ។

ឯកឧត្តម​ពន្យល់​ថា៖ «យើង​សម្រេច​ថា​មិន​ចេញ​នូវ​លំដាប់​ពិន្ទុ....និយាយ​ខ្លី​កុំ​ឲ្យ​មាន​ការ​ភាន់​ច្រឡំដោយ​ឆ្នាំ​កន្លង​មកក្នុង​មតិសាធារណជន​...មិនមែន​រិះគន់​ទេ...​និយម​ន័យ​លំដាប់​ពិន្ទុ​ហ្នឹង​ដើម្បីញែក​កម្រិត​សមត្ថភាព​របស់​បេក្ខជនឧទាហរណ៍​ថា​គាត់​បាននិទ្ទេស​A ក្នុង​នោះ​លំដាប់​ពិន្ទុ​ផ្សេងៗ​គ្នា ទោះ​​និយាយ​ជារួម​គាត់បាន​និទ្ទេសAដូចគ្នា​»។

«ការភាន់​ច្រ​ឡំ​ហ្នឹ​ងអ៊ីចេះទេ​សំនួរ​ឆ្នាំ​កន្លង​មក​ហ្នឹង​គឺ​លំដាប់​ពិន្ទុហ្នឹង​[អ្វី​] ពិ​ន្ទុ​ហ្នឹង​​[អ្វី​]​ឥឡូវ​ហ្នឹង​យើង​ទុក​តែមួយ​ នោះជា​ពិន្ទុ​សរុប និង​និទ្ទេស​រ​បស់​បេក្ខជន»។ ឯកឧត្តម​បន្ថែម។

ឯកឧត្តម រស់ សុវាចា បញ្ជាក់ថា​លំដាប់​ពិន្ទុ​ទោះ​បី​មិន​ចេញ​លើ​បញ្ជី​លទ្ធ​ផល​ប្រ​ឡង តែ​វា​នឹង​មាន​នៅ​លើ​វិញ្ញាបនបត្រ​របស់​សិស្ស​នីមួយៗ ហើយ​ក្រ​សួង​ក៏​ផ្ញើ​លំដាប់​ពិន្ទុនេះ​ទៅ​កាន់​ស្ថាប័ន​ពាក់ព័ន្ធ​ ដូច​ជា​នាយក​ដ្ឋាន​ឧត្តម​សិក្សា ដែល​នឹង​ត្រូវ​ផ្ដល់​អាហារូប​ករណ៍​ដល់​បេក្ខជន​ជា​ដើម៕

អត្ថបទ៖ ទូច សុខា

មតិយោបល់