• 2019-09-09 12:42:00
  • ព័ត៌មាន

ការប្រកួតសិល្បៈគំនូរវ័យក្មេងថ្នាក់ជាតិរកឃើញអ្នកឈ្នះហើយ

  • 2019-09-09 12:42:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០១៩ ការប្រកួតសិល្បៈគំនូរវ័យក្មេងថ្នាក់ជាតិ ក្រោមប្រធានបទ «ការកោតសរសើររបស់ខ្ញុំ» បានធ្វើឡើងនៅសាលអ៊ីអនម៉លសែនសុខស៊ីធី ចាប់ពីម៉ោង ១០ ព្រឹកដល់ ៥ ល្ងាច ដែលរៀបចំឡើងដោយ Global Art Cambodiaបានរកឃើញអ្នកឈ្នះហើយ។

សម្រាប់នៅក្នុងឆ្នាំនេះ មានកូនសិស្សចូលរួមប្រកួតចំនួន ១៦៧ នាក់ ហើយនៅក្នុងនោះគឺគេបែបចែកជាបី ក្រុម A (ចន្លោះអាយុពី ៤ទៅ៦ឆ្នាំ) ក្រុម B (ចន្លោះអាយុពី៧-៩ឆ្នាំ) ហើយនិងក្រុម C (ចន្លោះអាយុពី ១០ដល់១៨)។

ជ័យលាភីចុងក្រោយនៅក្នុងកម្មវិធីនេះ៖

ក្រុម A(GAC TK 1 Center) ឈ្មោះ Ngoun Vanthath Sereyrotha
ក្រុម B(GAC Pasteur Center) ឈ្មោះ Lun Gech Houng
ក្រុម C (GAC TK2 Center) ឈ្មោះ Peou Thanen

កូនសិស្សទាំងបីនេះនឹងតាំងអោយសាលា Global Art Cambodia សម្រាប់ការប្រកួតសិល្បៈអន្តរជាតិឆ្នាំ២០១៩នៅឯប្រទេសសិង្ហបុរីនៅថ្ងៃទី១ ធ្នូ ២០១៩។

អត្ថបទ៖ Khun Pisith

មតិយោបល់