• 2019-09-11 02:35:00
  • ព័ត៌មាន

អ្នក​ម្ដាយ​ព្រៃ​ផ្សៃ​លក់​កូន​ភ្លោះ​ខ្លួន​ឯង ១​ម៉ឺន​ដុល្លារ​ដើម្បី​ទិញ​ទូរសព្ទ​ថ្មី

  • 2019-09-11 02:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​បី​ជា​គេ​ដឹង​ថា អ្នក​ម្ដាយ​រូប​នេះ​មាន​ជីវភាព​ខ្សត់​ខ្សោយ​ក៏​ដោយ តែ​សកម្មភាព​លក់​កូន​ដើម្បី​ទិញ​របស់​ប្រើប្រាស់​នេះ​គឺ​មិន​អាច​ទទួល​យក​បាន​ឡើយ។

គេ​តែង​និយាយ​ថា ខ្លា​ទោះ​បី​ជា​កាច​យ៉ាង​ណា​ក៏​មិន​ស៊ី​សាច់​កូន​ដែរ ម្ដាយ​ទោះ​បី​ជា​ពិបាក​យ៉ាង​ណា​ក៏​មិន​ទុក​ឲ្យ​កូន​ពិបាក​ដូច​គ្នា។ យ៉ាងណាក្ដី អ្នក​ម្តាយ​មួយ​រូប​បាន​ធ្វើ​ឲ្យ​ខឹង​យ៉ាង​ខ្លាំង​នៅ​ពេល​ប្រកាស​លក់​កូន​របស់​ខ្លួន​ដើម្បី​សង​លុយ​ដែល​ខ្លួន​បាន​ខ្ចី។

យោង​តាម​បណ្ដាញ​ព័ត៌មាន Sina អ្នក​ម្ដាយ​វ័យ​ក្មេង​រូប​នេះ​មាន​អាយុ​២០​ឆ្នាំ ត្រកូល Ma មក​ពី​ខេត្ត Zhejiang ប្រទេស​ចិន។ តាម​នោះ​ដែរ Ma បាន​ជ្រុល​មាន​កូន​ជា​មួយ​មិត្ត​ប្រុស។ ក្រោយ​ពេល​ប្រាប់​ឪពុក​ម្ដាយ​ខ្លួន​ថា នាង​កំពុង​មាន​កូន​ភ្លោះ​ក្នុង​ផ្ទៃ ឪពុក​ម្ដាយ​នាង​មិន​បាន​ជួយ​ទំនុក​បម្រុង​ឡើយ ដោយ​ពួក​គេ​មិន​អាច​ទទួល​យក​បាន​ចំពោះ​ការ​មាន​កូន​មុន​រៀបការ។ នៅ​ពេល​ស្វែង​រក​មិត្ត​ប្រុស​ដើម្បី​រក​ជំនួយ ក៏​មិន​បាន​សម្រេច​ព្រោះ រូប​លោក​កំពុង​ជំពាក់​ជុំទិស​ដោយ​សារ​ល្បែង។

ក្រោយ​ពេល​សម្រាល​កូន​រួច នាង​បាន​គិត​ដល់​ការ​លក់​កូន​នេះ​ភ្លាម​ៗ ដោយ​ក្រោយ​កើត​បាន​តែ​១​សប្ដាហ៍ នាង​បាន​លក់​កូន​ម្នាក់​ក្នុង​តម្លៃ​៨០០០​ដុល្លារ និង​កូន​​មួយ​ទៀត​ត្រូវ​បាន​លក់​ក្នុង​តម្លៃ​២០០០​ដុល្លារ។ ដោយ​សារ​តែ​មាន​លុយ​ច្រើន​ក្នុង​ដៃ នាង​បាន​សង​បំណុល​គេ ហើយ​ព្រម​ទាំង​បាន​ទិញ​ទូរសព្ទ​ថ្មី​មួយ​គ្រឿង​ទៀត​ផង។ ក្រោយ​ពេល​ដឹង​ថា សង្សារ​ខ្លួន​លក់​​កូន​បាន​លុយ​ច្រើន​ដូច​នេះ មិត្ត​ប្រុស​នាង​បាន​ត្រលប់​មក​រក​នាង​វិញ ហើយ​សុំ​លុយ​ដើម្បី​សង​បំណុល ព្រោះ​គិត​ថា​កូន​នេះ​គឺ​ជា​របស់​លោក​ដែរ។ យ៉ាងណាក្ដី​ នៅ​ពេល​អ្នក​ទាំង​២​កំពុង​ឈ្លោះ​ប្រកែក​គ្នា ប៉ូលិស​ក៏​បាន​រក​ឃើញ​ថា អ្នក​ទាំង​២​បាន​រក​ស៊ី​លក់​កូន​ខុស​ច្បាប់ ហើយ​ចាប់​ខ្លួន។ នៅ​ពេល​ត្រូវ​ចាប់​ខ្លួន Ma បាន​ប្រាប់​ថា​ខ្លួន​បាន​ចាយ​លុយ​លក់​កូន​អស់​ហើយ។

នៅ​ពេល​នេះ​កូន​ភ្លោះ​ទាំង​២​ត្រូវ​បាន​បញ្ចូន​មក​វិញ​ហើយ ដោយ​ឲ្យ​ឪពុក​ម្ដាយ​ខាង​ស្រី​ជា​អ្នក​ចិញ្ចឹម។ នៅ​លើ​បណ្ដាញសង្គម Ma ព្រម​ទាំង​មិត្ត​ប្រុស​ត្រូវ​បាន​គេ​រិះ​គន់​យ៉ាង​ចាស់​ដៃ៕

ចុចអាន៖ ជនលួចលុយ២០ម៉ឺនដុល្លារ រហស្សនាមឧក្រិដ្ឋជនស្អាតបំផុតនៅចិន សន្យាកែខ្លួនពេលចេញពីគុក

ប្រភព៖ Eva ប្រែ​សម្រួល៖ Caramel

មតិយោបល់
អត្ថបទពេញនិយម