• 2019-09-11 04:17:17
  • សេដ្ឋកិច្ច

មិន​ធ្លាប់ឃើញ! ផ្ញើលុយអាចឈ្នះរង្វាន់ម៉ូតូ Honda Wave 2019

  • 2019-09-11 04:17:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ផ្ញើ​ប្រាក់​គឺ​ជា​​វិធី​មួយ​ ដែល​ប្រជា​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ ជា​ពិសេស​អ្នក​ធ្វើ​ការ​​ក្រៅ​ប្រទេស​តែង​តែ​ធ្វើ​ ដើម្បី​សម្ដែង​ការ​ដឹង​គុណ​​ចំពោះ​អ្នក​មាន​គុណ ឬ បង្ហាញ​នូវ​សេចក្ដី​ស្រឡាញ់​ទៅ​មនុស្ស​ជា​ទី​ស្រឡាញ់​​នា​រដូវ​កាល​បុណ្យ​ភ្ជុំបិណ្ឌ។

​​កាន់​តែ​ពិសេស​នេះ គ្រាន់​តែ​ធ្វើ​ការ​ផ្ញើ​ប្រាក់​ដែល​អ្នក​រក​បាន​ដោយ​ការ​ខិតខំ​ប្រឹងប្រែង​យ៉ាង​លំបាក​របស់​អ្នក​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ឬ ប្រទេស​ថៃ​មក​កម្ពុជា អ្នក​​​អាច​មាន​ឱកាស​ឈ្នះ​​រង្វាន់​ម៉ូតូ​ពី​ភ្នាក់ងារ​វីង​ទៀត​ផង។ អ្នក​គ្រាន់​តែ​ប្រាប់​ពួក​គាត់​ឲ្យ​ដក​ប្រាក់​តាម​ភ្នាក់ងារ​វីង​ដែល​មាន​ជាង ៧ ០០០ ទីតាំង​ទូទាំង​ប្រទេស។​

​ដើម្បី​មាន​ឱកាស​ឈ្នះ​រង្វាន់ ​​លុះត្រាតែ​អ្នក​ផ្ញើ​ប្រាក់​​ពី​ប្រទេស​កូរ៉េ​ខាងត្បូង​ ឬ ប្រទេស​ថៃ​មក​កម្ពុជា​តាម​រយៈ​ដៃ​គូ​សហការ​ផ្ទេរ​ប្រាក់​របស់​វីង ​មាន​ដូចជា GME, Gmoney Trans, KB Kookmin, Hanpass, SBI Cosmoney, Shinhan Bank និង PPCB នៅ​ប្រទេស​កូរ៉េ​ខាងត្បូង និង DeeMoney និង 2C2P នៅ​ប្រទេស​ថៃ។ អ្នក​ទទួល​អាច​ដក​ប្រាក់​នៅ​តាម​ភ្នាក់ងារ​វីង ឬ តាម​គណនី​វីង។

គួរ​ដឹង​ថា​ប្រូម៉ូសិន​​នេះ​គឺ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី ០៩ ដល់ ថ្ងៃ​ទី​៣០ ខែ​កញ្ញា ​ឆ្នាំ ២០១៩។ លក្ខខណ្ឌ​ផ្សេងៗ​ត្រូវ​បាន​អនុវត្ត។

  • ការ​ចាប់​រង្វាន់​លើក​ទី​១ នឹង​ធ្វើ​ការ​ប្រកាស​អ្នក​ឈ្នះ​រង្វាន់​នៅ​ថ្ងៃ​ទី​ ២៥ ខែ​កញ្ញា ឆ្នាំ២០១៩ សម្រាប់​ប្រតិបត្តិការ​ដែល​ប្រព្រឹត្ត​ទៅ​ចាប់​ពី ថ្ងៃទី០៩ ដល់ ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០១៩។

  • ការចាប់រង្វាន់លើកទី២ នឹងធ្វើការប្រកាសអ្នកឈ្នះរង្វាន់នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ សម្រាប់ប្រតិបត្តិការដែលប្រព្រឹត្តទៅចាប់ពី ថ្ងៃទី២០ ដល់ ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០១៩៕

អត្ថបទ៖ សុខហេង

មតិយោបល់