• 2019-09-14 08:43:19
  • ព័ត៌មាន

ចំណេញមែន! ប្រូម៉ូសិន​ពិសេស​សម្រាប់​ភ្ជុំបិណ្ឌ​នៅ​ eOcambo Resort & Spa

  • 2019-09-14 08:43:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សណ្ឋាគារ​ Eocambo​ Resort​ & Spa​ ផ្ដល់​ប្រូម៉ូសិន​ពិសេស​អបអរ​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណីខ្មែរ​ ដោយ​ផ្ដល់​ជូន​នូវ​តម្លៃ​បន្ទប់​ចាប់​ពី​ ៣៩​ ដុល្លារ​ឡើង​ទៅ​តែ​ប៉ុណ្ណោះ។​ លើស​ពី​នេះ​ អតិថិជន​នឹង​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​ ២០%​ រាល់​ការ​ទទួលទាន​អាហារ​ និង​ភេសជ្ជៈ​ និង​ ៣០%​ លើ​សេវាកម្ម​ម៉ាស្សា​ពី​សណ្ឋាគារ។​

Eocambo​ Resort​ & Spa​ មាន​ទីតាំង​ស្ថិតនៅ​ចំ​កណ្ដាល​ក្រុង​សៀមរាប​ ងាយស្រួល​ក្នុង​ការធ្វើដំណើរ។​ អតិថិជន​ដែល​ទៅ​ស្នាក់នៅ​សណ្ឋាគារ​នេះ​ ធ្វើ​ដំណើរ​ត្រឹមតែ​ ៥នាទី​ប៉ុណ្ណោះ​ពី​ Pub​ street​ ហើយ​ចំណាយ​ពេល​ត្រឹមតែ​ ១០-១៥នាទី​ប៉ុណ្ណោះ​ពី​ព្រះអង្គ​ចេក​ ព្រះអង្គ​ចម​ និង​ពី​សួនដំណាក់ស្ដេច។​

សណ្ឋាគារ​មាន​បន្ទប់​បំពាក់​ដោយ​ម៉ាស៊ីន​ត្រជាក់​ មាន​អាហារ​ពេល​ព្រឹក​ជា​លក្ខណៈ​ប៊ូហ្វេ​ និង​ប្រភេទ​អាហារ​កម៉្មង់​ អាង​ហែល​ទឹក​សម្រាប់​អតិថិជន​ដែល​ចូល​ស្នាក់នៅ​ដោយ​ឥត​គិតថ្លៃ។​ មិន​តែ​ប៉ុណ្ណោះ​ មាន​សេវាអ៊ីនធឺណេត​ Wifi​ ល្បឿនលឿន​(១៥០Mb)​ ចំណត​រថយន្ត​ធំ​ទូលាយ​និង​មាន​សន្តិសុខ​យាម​ ២៤ម៉ោង​ រួម​ទាំង​សេវាកម្ម​ទៅ​ទទួល​ដល់​ព្រលាន​យន្តហោះ​ថែម​ទៀត​ផង។​

ប្រូម៉ូសិន​ពិសេស​ទាំងអស់​នេះ​ផ្ដល់ជូន​សម្រាប់​តែ​បងប្អូន​ជនជាតិ​ខ្មែរ​តែ​ប៉ុណ្ណោះ​ ចាប់​ពី​ថ្ងៃទី​ ១៣​ កញ្ញា​ដល់​ថ្ងៃទី​ ០១​ តុលា​ ឆ្នាំ​២០១៩ នេះ៕​

ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​ទៅ​បុគ្គលិក​ផ្នែក​លក់​របស់​សណ្ឋាគារ​ដោយ​ផ្ទាល់​តាមរយៈ ៖​

  • ទូរសព្ទលេខ : 0៧០ ៣៧ ៩៩ ០៥/ ០១០ ៣៦ ៩៨ ៩៨ / ០៧៨ ៩៤១ ៦៤១ / ០៧៨ ៣៩ ៩៩ ០៥
  • Facebook Page : Eocambo Resort & Spa

អត្ថបទ៖ Sokchea Heng

មតិយោបល់