• 2019-09-14 06:36:14
  • ព័ត៌មាន

កិត្តិយស​ណាស់​កីឡាករ​ទូក​១៥​នាក់​ បាន​ស្ថានទូត​ជប៉ុន​ និង​សម្ដេច​ក្រឡាហោ​ម ធ្វើ​ពិធី​ជូនដំណើរ​មុន​ទៅ​ក្រៅ​

  • 2019-09-14 06:36:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​កីឡាករ​ កីឡា​ការិនី​ទូក​ ចំនួន​១៥នាក់​ រួម​និង​គ្រូ​បង្វឹក​ បាន​ការ​ផ្ដល់​កិត្តិយស​ពី​ស្ថានទូត​ជប៉ុន​ ប្រចាំ​នៅ​កម្ពុជា​ រួម​ទាំង​សម្ដេច​ក្រឡាហោម​ ស​ ខេង​ ធ្វើ​ពិធី​ជូន​ដំណើរ​មុន​ពួកគេ​ចេញ​ទៅ​ហ្វឹកហាត់​នៅ​ឯ​ប្រទេស​ជប៉ុន។​

ទិដ្ឋភាពម្សិលមិញ

លោក​ បេសសូ ខេនអ៊ីជិ​ ឧបទូត​នៃ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ លោក​មាន​ចិត្ត​សោមនស្ស​រីករាយ​យ៉ាង​ក្រៃលែង​ ដែល​បាន​រៀបចំ​កម្មវិធី​ជូនដំណើរ​ក្រុម​កីឡាករ​ កីឡា​ការិនី​ទូក​កានូ​ ដែល​នឹង​ត្រូវ​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន​ក្នុង​កម្មវិធី​ផ្លាស់ប្ដូរ​បទ​ពិសោធ​យុវជន​ JENESYS 2019។​

ទិដ្ឋភាពម្សិលមិញ

កីឡាករ​ដែល​ទៅ​ជប៉ុន​នេះ​ នឹង​ត្រូវ​ចូលរួម​ការ​ប្រកួត​ជា​មួយ​សិស្សានុសិស្ស​ជប៉ុន​នៅ​ទីលាន​ប្រកួត​ គីបាហ្កាតា​ នៃ​ទីក្រុង​កូម៉ាត្សឹ​ ដែល​ជា​កន្លែង​ដែល​ក្រុម​ជម្រើស​ជាតិ​របស់​គេ​កំពុង​ហាត់។​ ក្រៅ​ពី​នេះ​ទៀត​នោះ ក៏​បាន​ចូលរួម​ហ្វឹកហាត់​ជា​មួយ​ក្រុម​ជម្រើស​រើស​ជាតិ​ជប៉ុន​ផង​ដែរ។​

តាម​រយៈ​ការ​ទៅ​ទស្សនកិច្ច​នៅ​ឯ​ប្រទេស​ជប៉ុន​នេះ​ដែរ​ លោក​ បេសសូ ខេនអ៊ីជិ​ សង្ឃឹម​ថា​កីឡាករ​ កីឡា​ការិនី​ទាំង​១៥​នាក់​នេះ​ នឹង​បង្កើន​សមត្ថភាព​បន្ថែម​ទៀត​ ហើយ​បាន​ស្គាល់​ពី​ប្រទេស​ជប៉ុន​ថែម​ទៀត​ផង។​

ទិដ្ឋភាពម្សិលមិញ

សម្ដេច​ក្រឡាហោម​ ស​ ខេង​ លើក​ឡើង​ដែរ​ថា​ សម្ដេច​មាន​ចិត្ត​សប្បាយ​រីករាយ​ជា​ខ្លាំង​ដែល​បាន​ចូលរួម​ក្នុង​ពិធី​នេះ​ ហើយ​នេះ​ជា​ការ​សកម្មភាព​រឹង​ចំណង​សាមគ្គីភាព ​ សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ផង​ដែរ។​ ប្រធាន​សហព័ន្ធ​ទូក​កានូ​ និង​រ៉ូអ៊ីង​កម្ពុជា​ខាង​លើ​នេះ​ ជឿជាក់​ថា​ការ​ចេញ​ទៅ​នេះ​នឹង​ធ្វើ​ឲ្យ​ក្រុម​កីឡាករ​ទាំង​អស់​ទទួល​បាន​បទ​ពិសោធ​បន្ថែម​ ទោះ​ប្រកួត​សម​ជា​មួយ​គេ​ឈ្នះ​ ឬ​ទទួល​លទ្ធផល​យ៉ាងណា​ក៏​ដោយ។​ យ៉ាង​ហោច​ណាស់​ក៏​បាន​ស្គាល់​ពី​ប្រទេស​ជប៉ុន​កាន់​តែ​ច្បាស់។​

ទិដ្ឋភាពម្សិលមិញ

រំលឹក​ដែរ​ កីឡាករ​ កីឡា​ការិនី​ទូក​កានូ​ ចំនួន​១៥​នាក់ នឹង​ត្រូវ​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ជប៉ុន​ប្រហែល​១០​ថ្ងៃ ​គឺ​ចាប់​ពី​ថ្ងៃ​ទី១៦​-២៥​ ខែ​កញ្ញា​ ២០១៩។​ ពិធី​ជួបជុំ​និង​ជូន​ដំណើរ​កីឡាករ​នេះ​ធ្វើ​ឡើង​កាល​ពី​ល្ងាច​ម្សិលមិញ​នៅ​ឯ​ស្ថានទូត​ជប៉ុន៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់