• 2019-09-16 04:21:21
  • ព័ត៌មាន

ចិនចាយ ១រយលានដុល្លារសង់អគារខ្ពស់ទំនើបនៅប្លុកច្បារអំពៅ ត្រៀមលេចមុខឆាប់ៗ

  • 2019-09-16 04:21:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការវិនិយោគទុនរវាងចិន និងកម្ពុជាកំពុងតែរីកចម្រើនលូតលាស់ពីមួយថ្ងៃទៅមួយថ្ងៃ។ ជាក់ស្ដែងកាលពីថ្ងៃទី ១៥ ខែកញ្ញានេះ ក្រុមហ៊ុនវិនិយោគ គម្រោងអគារ Vue Aston ត្រៀមនឹងសាងសង់អគារទំនើបអស្ចារ្យ ស្ថិតនៅសង្កាត់ច្បារអំពៅដែលស្ថិតក្នុងផ្លូវក្រវាត់ក្រុងខ្សែទី១ ហើយក៏ជាតំបន់ដែលមានទំហំធំអាចធ្វើការអភិវឌ្ឍន៍។

អគារនេះចំណាយទឹកប្រាក់អស់រហូតដល់ទៅ មួយពាន់លានដុល្លារអាមេរិក នៅលើផ្ទៃដីប្រមាណ ប្រាំម៉ឺនប្រាំពីរពាន់ម៉ែត្រការ៉េ ស្ថិតនៅតំបន់កោះនរាហ៍ សង្កាត់និរោធ ខណ្ឌច្បារអំពៅ នៅជាប់ដងទន្លេមេគង្គ ហើយចម្ងាយគម្រោងពីទីក្រុងកោះពេជ្រត្រឹមតែ ២៥០ម៉ែតប៉ុណ្ណោះ។ នេះបើតាមការលើឡើងរបស់លោកស្រី តឹង វឹនហ្វាង អគ្គនាយករបស់ក្រុមហ៊ុន ផេននីនសូឡា កាពីថល (Peninsula Capital Co.,ltd)។

គម្រោងនេះត្រូវបានប្រកាសក្នុង "វេទិកាបទបង្ហាញអំពីទីក្រុងភ្នំពេញ២០៣០" ដែលជាកិច្ចសហការចូលរួមរវាងក្រុមហ៊ុនវិនិយោគចិនខ្មែរជាមួយនឹងសមាគមសំណង់ ២០៣០ សហព័ន្ធក្រុមហ៊ុនអន្តរជាតិហុងកុង MINGDA ក្រុមហ៊ុនផេនីនសូឡាកាភីថល ក្រុមហ៊ុន TPH និងក្រុមហ៊ុន KPG។

គម្រោងឈ្មោះ "ពីងជាំង យ៉ាសឹទុន" នេះ មានទាំងសណ្ឋាគារដែលមានបរិក្ខារ សេវាកម្មលំដាប់កំពូលដែលអាចផ្ដល់ជូនដល់អតិថិជននូវបទពិសោធន៍ជីវិតប្រកបដោយភាពទំនើប និងងាយស្រួល។ ហើយគម្រោងនេះត្រូវបានគូរប្លង់ដោយក្រុមហ៊ុនកំពូលលំដាប់ទីបីក្នុងពិភពលោកគឺ ក្រុមហ៊ុនឌីហ្សាញ HKS Architects។

ការសាងសង់ចាប់ផ្ដើមនៅចុងឆ្នាំ ២០១៩ហើយនិងបញ្ចប់នៅឆ្នាំ ២០២២។ ជាមួយគ្នាផងដែរគម្រោងនេះត្រៀមនឹងដាក់លក់នៅលើទីផ្សារនៅដើមខែតុលាឆ្នាំ ២០១៩ខាងមុខនេះ៕

អត្ថបទ៖ សុខុន សុម៉ាភាវី

មតិយោបល់