• 2019-09-16 07:52:45
  • សេដ្ឋកិច្ច

ក្រុមហ៊ុនស្រាបៀរលីអូ រៀបចំពីធីជប់លៀងជួបជុំថ្លែងអំណរគុណដល់ដៃគូអាជីវកម្មរបស់ខ្លួន

  • 2019-09-16 07:52:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បីថ្លែងអំណរគុណ និងលើកទឹកចិត្តដល់ដៃគូអាជីវកម្ម និងតំណាងចែកចាយរបស់ខ្លួន ស្រាបៀរលីអូ បានរៀបចំពិធីជប់លៀងនិងជួបជុំដ៏ធំមួយ មានឈ្មោះថា “it’s time to play Dinner Party” កាលពីរាត្រីថ្ងៃទី១៣ ខែ​កញ្ញា ឆ្នាំ​២០១៩ នៅសណ្ឋាគារ Le Meridien Angkor ដែលមានការចូលរួមពីដេប៉ូចែកចាយពីគ្រប់បណ្ដាខេត្តរាជធានីទាំងអស់ទូទាំងប្រទេសកម្ពុជា។

លោក លូអីស ហ្វឺរេ (Lluis Ferre) អគ្គនាយកហ៊ុនស្រាបៀរលីអូប្រចាំអាស៊ីអាគ្នេយ៍ បានថ្លែងក្នុងឱកាស ពិធីជប់លៀងនេះថា ស្រាបៀលីអូ បានផលិតឡើងដោយក្រុមហ៊ុន Boonrawd ដែលក្រុមហ៊ុននេះ បង្កើតឡើងកាលពី៨៦ឆ្នាំមុនដោយ លោក ព្រីយ៉ា ភីរុំផាឌី ហើយជាក្រុមហ៊ុនស្រាបៀរទី១ដែលផលិតក្នុងប្រទេសថៃ ដោយប្រើប្រាស់នូវវត្ថុធាតុដើមក្នុងស្រុក ដើម្បីធានាឲ្យ​ បាននូវរសជាតិ និងគុណភាពល្អយ៉ាងពិតប្រាកដ ។ ក្នុងឆ្នាំ១៩៣៩ ក្រុមហ៊ុនបានទទួលសិទ្ធិក្នុងការប្រើប្រាស់បទសម្ព័ន្ធ រូបគ្រុឌ ជាសញ្ញាដោយព្រះមហាក្សត្រ រ៉ាម៉ាទី៨ ទៅលើគុណភាពរបស់ស្រាបៀរ របស់ក្រុម​ហ៊ុន​គឺជាស្រាបៀរដ៏ល្បីប្រចាំនៅប្រទេសថៃ។

លោកបានបន្តថា៖ «ក្នុងឆ្នាំ១៩៩៨ យើងបានសម្ពោធស្រាបៀរលីអូក្នុងប្រទេសថៃ ហើយបច្ចុប្បន្នស្រាបៀរនេះ ជាប់ចំណាត់ថ្នាក់លេខ១ ដែលបានរក្សានូវរសជាតិ និងគុណភាពដ៏ល្អឥតខ្ចោះអស់រយៈពេល ៣ ទៅ ៤ ជំនាន់មកហើយដោយគ្រួសារ ភីរុំផាឌី ។ ស្រាបៀរលីអូ មានវត្តមានក្នុងទីផ្សារប្រទេសកម្ពុជាជាង២០ឆ្នាំ មកហើយ ហើយពិតជាមានមោទនភាពណាស់សម្រាប់ភាពជោគជ័យនេះ ។

ភាពជោគជ័យនេះ​លោក​ថា​ បានមកគឺដោយសារតែការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនចែកចាយស្រាបៀរលីអូ នៅប្រទេសកម្ពុជា ដែលធ្វើឲ្យស្រាបៀររបស់នេះ​មានឈ្មោះ បោះសំឡេង​ និងមានការគាំទ្រច្រើនពីអតិថិជនតាមរយៈកម្មវិធីពិសេសផ្សេងៗ ដើម្បីជួយជំរុញ ការលក់របស់ក្រុម​ហ៊ុន​ ដូចជា យុទ្ធនាការផ្សព្វផ្សាយក្នុងទីផ្សារ ប្រូមូសិនអាពាហ៍ពិពាហ៍ និងគម្រោងថ្មីរបស់ Captain Leo ។

ឆ្លៀតក្នុងឱកាសនេះ លោក ជៀម ស្រ៊ុន អគ្គនាយកក្រុមហ៊ុន ចែកចាយស្រាបៀរលីអូ បានឲ្យ​ដឹងថា៖ «ពួកយើងពិតជាមានមោទនភាពណាស់ ដែលបានទទួលសិទ្ធិផ្តាច់មុខនាំចូលនូវស្រាបៀរលីអូក្នុងទីផ្សារប្រទេសកម្ពុជាជាង២០ឆ្នាំមកនេះ ។ ស្រាបៀរលីអូបានកសាងនូវកេរ្តិ៍ឈ្មោះយ៉ាងរឹងមាំនៅក្នុងទីផ្សារកម្ពុជា ជាមួយនឹងរសជាតិឆ្ងាញ់ និងគុណភាពខ្ពស់ ហើយយើងនឹងធ្វើឲ្យស្រាបៀររបស់យើងមានលក់ក្នុងគ្រប់ទីផ្សារដើម្បីឆ្លើយតបទៅ នឹងតម្រូវការ គ្រប់កម្មវិធីរបស់អតិថិជនរបស់យើង»៕

អត្ថបទ៖ ជំនោរ

មតិយោបល់