• 2019-09-16 13:23:02
  • ព័ត៌មាន

វីដេអូ​ស្ដែងៗ​ពី​ ការ​បាក់​ស្ពាន​យោល​នៅ​ខេត្ត​បាត់ដំបង

  • 2019-09-16 13:23:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ពាន​យោល​ស្ទឹង​ក្រញូង ដែល​នៅ​ស្ថិត​នៅ​ប៉ែក​ខាង​លើ​នៃ​ស្រុក​សំឡូត ខេត្ត​បាត់ដំបង ត្រូវ​បាន​ត្របាក់​ចូល​ទៅ​ក្នុង​ទឹក បន្ទាប់​ពី​មាន​ជំនន់​ទឹក​ភ្លៀង​យ៉ាង​ធំ​។

បើ​តាម​ការ​​បង្ហោះ​របស់​គណនី Kev Tongtk បាន​ឲ្យ​ថា ពលរដ្ឋ​ប្រមាណ ២៧​គ្រួសារ​ មក​ពី​ឃុំ​ចំនួន ៤ (ឃុំ​តាតោក ឃុំ​សំឡូត ឃុំ​តាសាញ និង​ឃុំ​អូរតាតៀក) ត្រូវ​បាន​ជម្លៀស​ទៅ​កាន់​ទី​ទួល​សុវត្ថិភាព ក្រោយ​ពី​ផ្ទះ​របស់​ពួក​គាត់​លិចលង់​ក្នុង​ទឹក​ជំនន់។

យោង​តាម​ការ​លើក​ឡើង​របស់​លោក សើ សាម៉េត អភិបាលស្រុក​សំឡូត នៅ​រសៀល​ថ្ងៃ​ទី១៦ ខែ​កញ្ញា​នេះ នៅ​តំបន់​ភូមិសាស្ត្រ​ព្រំដែន​កម្ពុជា-ថៃ មាន​ភ្លៀង​ធ្លាក់​តិចតួច​នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ប៉ុន្តែ​នៅ​យប់​ថ្ងៃ​ទី១៥ កញ្ញា មាន​ភ្លៀង​មួយ​មេ​ធំ ដែល​បង្ក​ឲ្យ​មាន​ជំនន់​ទឹកភ្លៀង​តែ​ម្ដង​។

ខាង​ក្រោម​នេះ ជា​វីដេអូ​ ដែល​ស្ពាន​យោល​ស្ទឹង​ក្រញូង​បាក់៖

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់