• 2019-09-22 06:18:36
  • ព័ត៌មាន

មកដឹង​ រឿងរ៉ាវចម្លែកៗបំផុតទាំង ៥ មានតែនៅហ្វាំងឡង់ ខណៈប្រទេសផ្សេងគ្មាន

  • 2019-09-22 06:18:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា នៅ​ក្នុង​ប្រទេស​ហ្វាំងឡង់ មនុស្ស​ប្រុស​អាច​បី​ប្រពន្ធ​របស់​ខ្លួន​រត់​ដើម្បី​ឈ្នះ​ស្រាបៀ ហើយ​ចាហ្វាយ​ក្រុង​ត្រូវ​គេ​ចាប់​បោះ​ចូល​ទឹក​ចំពោះ​ការ​ធ្វើ​អំពើ​ល្អ?

ខាង​ក្រោម​នេះ​គឺ​ជា​រឿង​រ៉ាវ​ចម្លែកៗ​ទាំង៥ ដែល​កើត​មាន​តែ​នៅ​ប្រទេស​ហ្វាំងឡង់​ប៉ុណ្ណោះ៖

#១ ចំណត​សម្រាប់​សត្វ​ឆ្កែ នៅ​ក្បែរ​ហាង និង​កន្លែង​ផ្សេង​ទៀត

#២ មាន​ប្រាក់​បន្ថែម (Bonus) នៅ​ពេល​បុគ្គលិក​ត្រលប់​ពី​វិស្សមកាល​វិញ

ដើម្បី​លើក​កម្លាំង​ចិត្ត​ឲ្យ​បុគ្គលិក​ត្រលប់​ពី​វិស្សមកាល​វិញ ក្រុមហ៊ុន​នៅ​ហ្វាំងឡង់​មាន​ប្រាក់​បន្ថែម​ពិសេស នៅ​ពេល​ពួកគេ​ត្រលប់​មក​កាន់​ការិយាល័យ​វិញ។

#៣ ការ​ផាក​ពិន័យ​ផ្អែក​លើ​ចំណូល

ទំហំ​ទឹក​ប្រាក់​ដែល​ត្រូវ​ពិន័យ​លើ​ការ​ល្មើស​ល្បឿន​កំណត់​នៅ​ហ្វាំងឡង់ គឺ​ផ្អែក​លើ​ចំណូល​ដែល​ជន​ល្មើស​អាច​រក​បាន ពោល​គឺ​ប្រាក់​ខែ​កាន់​តែ​ច្រើន ក៏​ត្រូវ​ពិន័យ​កាន់​តែ​ច្រើន​ដែរ។ ជាក់ស្ដែង អ្នក​គ្រប់គ្រង​ក្រុមហ៊ុន​ដ៏​ធំ​មួយ​នៅ​ហ្វាំងឡង់ ត្រូវ​គេ​ពិន័យ​ជា​ប្រាក់ ១៣៤ ០០០ ដុល្លារ ដោយសារតែ​ការ​បើកបរ​ក្នុង​ល្បឿន ៧៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ខណៈ​ល្បឿន​កំណត់​ត្រឹម ៥០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

#៤ Helsinki គឺ​ជា​ទីក្រុង​ស្មោះត្រង់​បំផុត​លើ​ពិភពលោក

បើ​យោង​តាម​ការ​ធ្វើ​ពិសោធន៍​នៅ​ក្នុង​ទីក្រុង​ចំនួន១៦ នៅ​ជុំវិញ​ពិភពលោក បាន​រក​ឃើញ​ថា ទីក្រុង Helsinki របស់​ប្រទេស​ហ្វាំងឡង់ គឺ​ជា​ទីក្រុង​ស្មោះត្រង់​បំផុត​លើ​ពិភពលោក។

#៥ សម្បូរ​ការ​ប្រកួត​ប្លែកៗ

ហ្វាំងឡង់ គឺ​ជា​ប្រទេស​ដែល​សម្បូរ​ទៅ​ដោយ​ការ​ប្រកួត​ប្លែកៗ ដូចជា មនុស្ស​ប្រុស​បី​ប្រពន្ធ​រត់​ប្រណាំង​ដើម្បី​ឈ្នះ និង បេក្ខជន​ឡើង​ប្រកួត​លេង​ហ្គីតា​ខ្យល់ (ដៃទទេ) តាម​ការ​ស្រមើស្រមៃ ជាដើម៕

ប្រភព៖ Brightside ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់