- 2019-09-23 02:02:11
- ព័ត៌មាន
ភ្ញាក់ផ្អើល! បុរសម្នាក់លង់ទឹកស្លាប់ ក្រោយសុំមិត្តស្រីរៀបការក្រោមបាតសមុទ្រ
- 2019-09-23 02:02:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្ញាក់ផ្អើល! បុរសម្នាក់លង់ទឹកស្លាប់ ក្រោយសុំមិត្តស្រីរៀបការក្រោមបាតសមុទ្រ
ចន្លោះមិនឃើញ
បុរសជនជាតិអាមេរិកម្នាក់មកពីរដ្ឋ Louisiana បានលង់ទឹកស្លាប់ក្រោយពេលដែលសុំមិត្តស្រីរៀបការក្រោមបាតសមុទ្រក្នុងអំឡុងដំណើរកម្សាន្ដវិស្សមកាលនៅប្រទេសតង់ហ្សានី។
យោងតាមរបាយការណ៍ក្នុងតំបន់ឲ្យដឹងថាលោក Steven Weber និងមិត្តស្រី Kenesha Antoine បានស្នាក់នៅលើកោះ Pemba នៃឆ្នេរភាគខាងកើតនៃទ្វីបអាហ្វ្រិក។ ខណៈពេលដែលកន្លែងស្នាក់នៅរបស់ពួកគេ មានបន្ទប់គេងកញ្ចក់ក្រោមសមុទ្រ លោក Steven បានជ្រមុជទឹកជាមួយក្រដាសដែលមានសរសេរពាក្យសុំមិត្តស្រីរៀបការ មុនពេលដែលដកចិញ្ចៀនចេញមកបង្ហាញ។ ប៉ុន្តែក្រោយពេលដែលមិត្តស្រី ឆ្លើយតបថាយល់ព្រមរៀបការជាមួយខ្លួន លោក Steven បានលង់ទឹកស្លាប់ដោយសារមិនអាចងើបចេញពីទឹកវិញបានក្នុងជម្រៅជិត ១០ម៉ែត្រ។
ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងបណ្ដាញសង្គមក្រោយពេលដែលមិត្តស្រីបង្ហោះវីដេអូនៃហេតុការណ៍ទាំងស្រុង។ ជាមួយគ្នាដែរ នាយកប្រតិបត្តិនៃរីហ្សត បានសម្ដែងការសោកស្ដាយយ៉ាងខ្លាំងចំពោះការស្លាប់របស់លោក Steven។
គួរបញ្ជាក់ថា រីហ្សតដែលពួកគេស្នាក់នៅមានឈ្មោះ Manta Resort ដែលមានបន្ទប់ក្រោមទឹកប្រមាណជា ១០ម៉ែត្រស្ថិតនៅចម្ងាយជាង ២៥០ម៉ែត្រពីឆ្នេរជាមួយតម្លៃស្នាក់នៅប្រហែល ១ ៧០០ដុល្លារក្នុងមួយយប់៕