• 2019-09-25 01:57:29
  • ព័ត៌មាន

ភូមិមួយនៅអ៊ីតាលី លក់ផ្ទះត្រឹម ១ដុល្លារ និងឲ្យជិត ៣ម៉ឺនដុល្លារសម្រាប់អ្នកព្រមទៅរស់នៅ

  • 2019-09-25 01:57:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រឿង​មួយ​ដែល​សឹង​តែ​មិន​គួរ​ឲ្យ​ជឿ ក្រោយ​ពេល​ដែល​ភូមិ​មួយ​ក្នុង​ប្រទេស​អ៊ីតាលី ប្រកាស​លក់​ផ្ទះ​ថោក​ៗ​ត្រឹម​តែ ១​ដុល្លារ​ប៉ុណ្ណោះ​សម្រាប់​អ្នក​ដែល​ព្រម​ទៅ​រស់​នៅ​ទី​នោះ។

អាជ្ញាធរ​តំបន់ Molise ដែល​ស្ថិត​នៅ​ភាគ​ខាង​កើត​នៃ​ទីក្រុង​រ៉ូម បាន​ប្រកាស​ថា​នឹង​ផ្ដល់​ប្រាក់​ប្រមាណ ជា​ជាង ២៧ ០០០​ដុល្លារ​សម្រាប់​អ្នក​ដែល​ព្រម​ទៅ​រស់​នៅ​ក្នុង​ភូមិ​ដែល​មាន​ប្រជាជន​តិចតួច។ អ្នក​ដែល​សម្រេច​ចិត្ត​ទៅ​រស់​នៅ​ទី​នោះ នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ប្រមាណ ៧៧០​ដុល្លារ​ក្នុង​មួយ​ខែ។ ប៉ុន្តែ​ស្ថិត​ក្រោម​លក្ខខណ្ឌ​មួយ ពួកគេ​ក៏​តម្រូវ​ឲ្យ​មាន​អាជីវកម្ម​តូច​ផ្ទាល់​ខ្លួន​មួយ​ផង​ដែរ ដើម្បី​ជួយ​សេដ្ឋកិច្ច​ក្នុង​តំបន់។ ប្រជាជន​ក្មេង​ៗ និង​ប្ដី​ប្រពន្ធ​ថ្មី​ថ្មោង ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​រស់​នៅ​ទីនោះ ដែល​គម្រោង​នេះ​ចាប់​ផ្ដើម​ឡើង​នៅ​ថ្ងៃ​ទី ១៦​ខែ​កញ្ញា។

គួរ​ឲ្យ​ដឹង​ថា ប្រជាជន​រាប់​ពាន់​នាក់ បាន​ចាប់​ផ្ដើម​ចាកចេញ​ពី​ភូមិ Molise ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយ​តួ​លេខ​បង្ហាញ​ថា​ចំនួន​ប្រជាជន​ធ្លាក់​ចុះ​ប្រមាណ ៩ ០០០​នាក់​ចាប់​តាំង​ពី​ឆ្នាំ ២០១៤។ ដូច្នេះ​ដើម្បី​ថែ​រក្សា​សហគមន៍​របស់​ពួកគេ អាជ្ញាធរ​បាន​បង្កើត​គម្រោង​នេះ​ឡើង​ដែល​ជម្រុញ​ឲ្យ​ប្រជាជន​ចាប់​ផ្ដើម​ទៅ​រស់​នៅ​ទី​នោះ​វិញ៕

ប្រភព៖ CNN ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់