• 2019-09-25 03:01:28
  • ព័ត៌មាន

ភ្លើង​ឆេះ​ព្រៃ​ឥណ្ឌូនេស៊ី​បណ្តាល​ឱ្យ​កុមារ​ជិត​១០​លាន​នាក់​ប្រឈម​ហានិភ័យ

  • 2019-09-25 03:01:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង្គការសហប្រជាជាតិ​បាន​ព្រមាន​នៅ​ថ្ងៃ​អង្គារ​ទី​២៤​ខែកញ្ញា​ថា​ភ្លើង​ឆេះ​ព្រៃ​នៅ​ឥណ្ឌូនេស៊ី​កំពុង​ធ្វើឱ្យ​កុមារ​ជិត​១០ លាន​នាក់​ប្រឈម​នឹង​ហានិភ័យ​ពី​ការពុល​បរិយាកាស ស្រប​​ពេលដែល​ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​និយាយថា ភ្លើង​ឆេះ​ព្រៃ​នេះ បាន​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​(greenhouse gases)​ដ៏​ច្រើន​។​

​ភ្លើង​ឆេះ​ព្រៃ​នេះ​បាននិងកំពុង​បង្កឱ្យមាន​ផ្សែង​អ័ព្ទ​ពុល​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​ដោយ​នាំ​ឱ្យ​បិទ​សាលារៀន​និង​អាកាសយានដ្ឋាន​ជាច្រើន ហើយ​ពួក​​អ្នកស្រុក​ប្រញាប់ប្រញាល់​ទិញ​ម៉ា​សមុខ​និង​ស្វែងរក​ការព្យាបាល​វេជ្ជសាស្ត្រ​សម្រាប់​ជំងឺ​ផ្លូវដង្ហើម​។​ ​ទីក្រុង​ហ្សា​ការតា​បាន​បញ្ជូនកង​កម្លាំង​សន្តិសុខ​រាប់ម៉ឺន​នាក់​និង​យន្ដហោះ​ពន្លត់ភ្លើង​ច្រើន​គ្រឿង​ន​ដើម្បី​ពន្លត់ភ្លើង​ឆេះ​ខ្លាំង​នេះ ដែល​បណ្តាល​មកពី​ការ​កាប់ឆ្កា​ដុត​ស្មៅ​ព្រៃ​និង​​និង​ឈូសឆាយ​ដី​កសិកម្ម​។ ភ្លើង​ឆេះ​នេះ​គឺជា​បញ្ហា​កើតឡើង​រាល់​ឆ្នាំ​ប៉ុន្តែ ឆ្នាំ​នេះ​វា​អាក្រក់​បំផុត​ចាប់តាំងពី​ឆ្នាំ ២០១៥ ដោយសារ​អាកាសធាតុ​រាំងស្ងួត​។​

​អង្គការ​UNICEF បាន​និយាយថា​មនុស្ស​ជិត ១០ លាន​នាក់​ដែល​មាន​អាយុ​ក្រោម​១៨​ឆ្នាំ គឺ ប្រហែល​មួយ​ភាគ​បួន​នៅ​ក្រោម​អាយុ​៥​ឆ្នាំ រស់នៅក្នុង​តំបន់​រង​ផលប៉ះពាល់​ខ្លាំង​បំផុត​ពី​ភ្លើង​ឆេះ​ព្រៃ​នៅលើ​កោះ​ស៊ូ​ម៉ា​ត្រា​របស់​ឥណ្ឌូនេស៊ី​និង​មួយ​ផ្នែក​នៃ​កោះ​ប័រណេ​អូ​Borneo របស់​ប្រទេស​នេះ​៕

ប្រភព ៖ rasmeinews

មតិយោបល់