• 2019-10-03 02:45:49
  • ព័ត៌មាន

ដឹងការពិតហើយ! កូរ៉េខាងជើងសាកល្បងបាញ់មីស៊ីលពីនាវាមុជទឹក ក្រោយព្រមជួបអាមេរិក

  • 2019-10-03 02:45:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាល​ប្រទេស​កូរ៉េខាងជើង បាន​បញ្ជាក់​ថា​ខ្លួន​ពិត​ជា​ធ្វើ​ការ​សាកល្បង​បាញ់​មីស៊ីល​ផ្លោង​ប្រភេទ​ថ្មី​ចេញ​ពី​នាវាមុជ​ទឹក​ពិត​ប្រាកដ​មែន ក្រោយ​ពេល​ដែល​យក​ព្រម​បើក​កិច្ច​ពិភាក្សា​ម្ដង​ទៀត​ជាមួយ​អាមេរិក។

មីស៊ីល​ប្រភេទ​ថ្មី​នេះ ត្រូវ​បាន​បាញ់​កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​ដែល​ជា​ការ​សាកល្បង​លើក​ទី ១១​ក្នុង​ឆ្នាំ​នេះ​នៅ​សមុទ្រ​ជប៉ុន។ ការ​បាញ់​ត្រូវ​បាន​ធ្វើ​ឡើង​រយៈ​ពេល​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ក្រោយ​ពេល​ដែល​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង យល់​ព្រម​ចូល​តុ​ចរចា​ជា​ថ្មី​ម្ដង​ទៀត​ជាមួយ​អាមេរិក។ ជាមួយ​គ្នា​ដែរ ភ្នាក់​ងារ​សារព័ត៌មាន​កូរ៉េខាង​ជើង បាន​បង្ហោះ​រូបភាព​ទាំង​ស្រុង​ពី​ការ​បាញ់​មីស៊ីល​ពី​ក្នុង​នាវាមុជ​ទឹក​នៅ​ឆ្នេរ Wonsan របស់​ខ្លួន។ ការ​សាកល្បង បាន​ទទួល​ជោគជ័យ​ដោយ​មេដឹក​នាំ​លោក​គីម ជុង​អ៊ុន បាន​ផ្ញើ​សារ​អបអរ​សាទរ​យ៉ាង​កក់​ក្ដៅ ចំពោះ​ក្រុម​ការងារ​នៃ​ការ​បាញ់​មីស៊ីល Pukguksong-3 នេះ។

យ៉ាង​ណា​មិញ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន និង​តូក្យូ បាន​ធ្វើ​ការ​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ចំពោះ​ការ​បាញ់​មីស៊ីល​សាកល្បង​នេះ ហើយ​ថា​តើ​កិច្ច​ចរចា​អាច​នឹង​ធ្វើ​ឡើង​បន្ដ​ទៀត ឬ​យ៉ាង​ណា​នេះ នៅ​មិន​ទាន់​ត្រូវ​បាន​គេ​ដឹង​នៅ​ឡើយ​ទេ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់