• 2019-10-06 02:26:28
  • ព័ត៌មាន

ចិនបង្ហាញផែនការសង្គ្រាមសម្រាប់អាម៉េរិក និងតៃវ៉ាន់ តាមរយៈក្បួនព្យុហយាត្រាធំបំផុត

  • 2019-10-06 02:26:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​រដ្ឋាភិបាល​ក្រុង​ប៉េកាំ​ង​បាន​បញ្ចេញ​សាច់ដុំ​យោធា​ធំ​បំផុត​ក្នុង​ព្យុហយាត្រា​យោធា​របស់​ខ្លួន​កាលពី​ថ្ងៃ​០១​តុលា​ដើម្បី​ប្រារព្វ​ខួប​ទី​៧០​នៃ​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

​ការបង្ហាញ​គ្រឿង​សព្វាវុធ​ទំនើបៗ​ទាំង​ជួរ​ឆ្លុះបញ្ចាំង​ផែនការ​សង្គ្រាម​របស់​ចិន ដែល​មាន​បំណង​ចាប់​យក​កោះ​តៃវ៉ាន់​ដោយ​កម្លាំង​យោធា​នៅ​យ៉ាងយូរ​ត្រឹម​ឆ្នាំ​២០៤៩ ជា​ខួប​នៃ​​ការគ្រប់គ្រង​ដោយ​បក្ស​កុំម្មុយនិស្ត​រយៈពេល​១​សតវត្សរ៍ និង​រារាំង​អន្តរាគមន៍​របស់​កង​កម្លាំង​អាម៉េរិក​។​ ​ទាក់ទាញ​ការចាប់អារម្មណ៍​ខ្លាំង​ពី​មន្ត្រី​យោធា​នៅ​ទូទាំង​ពិភពលោក​គឺ​កាំជ្រួច​Dongfeng-17 ឬ DF-17 ដែល​ជា​កាំជ្រួច​ផ្លោង​ចម្ងាយ​មធ្យម​ប្រភេទ​ថ្មី​របស់​ចិន​។​ទម្រ​បាញ់​កាំ​ជ្រួច​DF-17 មើល​ទៅ​ដូច​កាំជ្រួច​ផ្លោង​ធម្មតា តែ​ក្បាល​គ្រាប់​របស់​វា​បំពាក់​ទៅ​ដោយ​ស្លាប​តូច​មួយ ជា​កាំជ្រួច​ថ្មី​ដែល​អាច​ហោះ​ក្នុង​ល្បឿន​លឿន​ជាង​សម្លេង​និង​ហោះ​ដូច​ជា​យាន​គ្មាន​​មនុស្ស​បើក​បន្ទាប់ពី​ផ្តាច់ចេញ​ពី​ល្វែង​ឥន្ធនៈ​របស់​វា​។​

DF-17​អាច​ហោះ​សំដៅ​គោលដៅ​ណាមួយ ក្នុងពេល​ហោះ​ក្នុង​រយៈ​កំពស់​ទាប​នៅក្រៅ​ដែន​ចាប់​នៃ​រ៉ា​ដា​របស់​សត្រូវ​។​សមត្ថភាព​ទាំង​នេះ អាច​និយាយថា​សូម្បី​តែ​ប្រព័ន្ធ​ការពារ​កាំជ្រួច​​របស់​អាម៉េរិក​ក៏​មិនអាច​ស្ទាក់​ចាប់​បាន​ដែរ​។​ ​អាម៉េរិក​និង​រុស្ស៊ី​ត្រូវបាន​គេ​និយាយថា បាន​ផលិត​សព្វាវុធ​ស្រដៀង​គ្នា តែ​ការដូរ​ផ្លូង​ហោះ​មិន​ជា​ការងារ​ងាយស្រួល​ទេ ដោយសារ​តែ​ល្បឿន​លឿន​ជាង​សម្លេង ហើយ​ប្រទេស​ទាំង​ពីរ​​ក៏​មិន​ទាន់​បញ្ចេញ​សព្វាវុធ​ប្រភេទ​នេះដែរ​។​

​ឈ្មោះ​Dongfeng(​ខ្យល់​ខាងកើត​)​ជា​ពាក្យ​ក្នុង​សុន្ទរកថា​របស់​ម៉ៅ សេទុង​នៅ​ឆ្នាំ​១៩៥៧ ដែល​លោក​ចង់​និយាយ​អំពី​ខ្យល់​ពីរ​នៅក្នុង​លោក គឺ​ខ្យល់​ខាងកើត​និង​ខ្យល់​ខាងលិច​។​មេ​​ដឹកនាំ​រូបនេះ ទាយ​ថា​ខ្យល់​ខាងកើត​(​សង្គមនិយម​)​នឹង​គ្រប​លើ​ខ្យល់​ខាងលិច (​មូលធននិយម​)​។​ ​ចេតនា​ពិត​នៃ​ការ​សម្ញែង​DF-17 ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​មិន​ទាន់​ច្បាស់ តែ​កាំជ្រួច​ប្រភេទ​នេះ​ប្រមាណ​១៦​ដើម​នៅ​ក្នុង​ព្យុហយាត្រា បាន​ប្រាប់​អោយដឹងថា យ៉ាងហោច​​ណាស់​ចិន​ឈាន​ដល់​ការផលិត​វា​ទ្រង់ទ្រាយ​ធំ​។​ ​ការ​ដង្ហែ​ក្បួន​យោធា​នេះ​ក៏​បង្ហាញ​កាំ​ជ្រួច DF-26​។​កាំជ្រួច​ផ្លោង​ចម្ងាយ​មធ្យម​នេះ​ត្រូវបាន​គេ​ដាក់​ឈ្មោះ​ក្រៅ​ថា​«​ជន​ពិឃាត​កោះ​ហ្កាំ​» ។​ដោយ​អាច​ហោះ​បាន​៣​ទៅ​៤​ពាន់​គីឡូម៉ែត្រ​​វា​ល្មម​អាច​កំទេច​បណ្តា​មូលដ្ឋាន​យោធា​អាម៉េរិក​នៅ​កោះ​ហ្កាំ ក្នុង​ការវាយប្រហា​របង្ការ​ជាមុន​ណាមួយ​។​

​មូលដ្ឋាន​កោះ​ហ្កាំ រួម​មាន​មូលដ្ឋាន​ទ័ពអាកាស​Andersen Air Force Base​ដែល​ជា​ទីតាំង​ឈរជើង​ដ៏​ធំ​មួយ​នៃ​បញ្ជាការ​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​អាម៉េរិក​។​បើ​ចិន​ព្យាយាម​ចាប់​យក​កោះ​​តៃវ៉ាន់​ដោយ​ប្រើ​កម្លាំង​ទ័ព​នៅពេល​អនាគត កាំ​ជ្រួច DF-17 និង DF-26 មាន​សារសំខាន់​ក្នុង​ការរារាំង​អន្តរាគមន៍​យោធា​របស់​អាម៉េរិក៕

ប្រភព ៖ rasmeinews

មតិយោបល់