• 2019-10-07 02:38:53
  • ព័ត៌មាន

សិស្ស​និទ្ទេសAទំនងជាបានកាន់​ក្រដាស​ប្រាក់​១៥០០០​រៀល​មុន​គេ​ពេល​ចេញ​លើ​ទីផ្សារ​

  • 2019-10-07 02:38:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិស្សនិទ្ទេសAទំនងជា​​​បាន​​កាន់​ក្រ​ដាស​ប្រាក់​ចេញ​ថ្មី​ប្រភេទ​១៥ ០០០​រៀល​មុន​គេ​នៅលើ​ទីផ្សារ​ ខណៈ​ក្រ​ដាស​ប្រាក់ប្រភេទ​នេះ​នឹង​ដាក់​ឲ្យ​ចរាចរ​នៅលើ​ទីផ្សារ​នៅថ្ងៃនេះ។

(រូបភាព៖ Screenshot ពី​ផេក​របស់​សម្តេច ហ៊ុន សែន)​

សម្តេច ហ៊ុន​ សែន បាន​ថ្លែង​នៅ​ក្នុងពិធី​សំណេះសំណាល​ជាមួយ​សិស្ស​និទ្ទេសAទាំង​៤៤៣​នាក់​នា​ព្រឹក​នេះថា​​ក្រ​ដាស​ប្រាក់​ប្រភេទ​១៥ ០០០​រៀល​ដាក់​ឲ្យ​ចរាចរ​លើ​ទីផ្សារ​នៅថ្ងៃនេះ។ ជាមួយ​គ្នានេះ​ដែរ សម្តេច ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ទេសាភិបាល​​ធនាគាជាតិ​នៃកម្ពុជា​ ឯកឧត្តម ជា ចាន់តូ ឲ្យ​​រៀបចំ​ក្រ​ដាស​ប្រាក់​​១៥ ០០០​រៀល​នេះ​ជូន​ដល់​សិស្ស​និទ្ទេស​A ម្នាក់ពី​រ​សន្លឹក។​

សម្តេច​បញ្ជាក់ថា​៖ «ក្រ​ដាស​ប្រាក់នេះ​ដាក់​ឲ្យ​ធ្វើ​ចរាចរណ៍​​នៅ​ថ្ងៃ​នេះ អាច​ចាយ​បាន​ហើយ...​សិស្ស​និទ្ទេស​A បាន​ពីរ​សន្លឹក​ម្នាក់ដើម្បីជា​អនុស្សាវរីយ៍»៕

អត្ថបទ៖ ទូច សុខា

មតិយោបល់
អត្ថបទពេញនិយម