• 2019-10-07 06:41:30
  • ព័ត៌មាន

គួរឲ្យភ្ញាក់ផ្អើល! រកឃើញកាកសំណល់ប្លាស្ទិកជាង ១០០បំណែក ក្នុងពោះកូនអណ្ដើកមួយក្បាល

  • 2019-10-07 06:41:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូន​អណ្ដើក​មួយ​ក្បាល​ដែល​បាន​រលក​បក់​មក​លើ​ឆ្នេរ​នៃ​ទីក្រុង Boca Raton រដ្ឋ​ផ្លររីដា​សហរដ្ឋអាមេរិក បាន​ងាប់​ភ្លាម​ៗ​ក្រោយ​ពេល​រក​ឃើញ​កាក​សំណល់​ប្លាស្ទិក ១០៤​បំណែក​ក្នុង​ពោះ​របស់​វា។

មជ្ឈមណ្ឌល​ធម្មជាតិ Gumbo Limbo បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក​ទៅ​ក្នុង​ហ្វេសប៊ុក​ដែល​បង្ហាញ​ពី​កូន​អណ្ដើក​ដ៏​តូច​មួយ​ក្បាល ដែក​នៅ​ជិ​តកម្ទេច​សំរាម​ប្លាស្ទិក​ដែល​ឆក់​យក​ជីវិត​របស់​វា។ យោង​តាម​ជំនួយការស្តារនីតិសម្បទាអណ្តើកសមុទ្រ អ្នកស្រី Emily Mirowski ឲ្យ​ដឹង​ថា​អណ្ដើក​នេះ ត្រូវ​បាន​វះ​កាត់ និង​រកឃើញ​កម្ទេច​ប្លាស្ទិក មុន​ពេល​ដែល​វា​ងាប់។ ប្លាស្ទិក​ទាំង​នោះ​មាន​ដូច​ជា​ប៉េងប៉ោង និង​ស្លាក​សញ្ញា​បិទ​លើ​សម្បក​ដប​ជា​ដើម។

ជាមួយ​គ្នា​ដែរ ការ​បង្ហោះ​នេះ បាន​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម ដែល​លើក​ឡើង​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ពី​បញ្ហា​បំពុល​បរិស្ថាន​បណ្ដាល​មក​ពី​កត្តា​មនុស្ស៕

ប្រភព៖ facebook ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់