- 2019-10-08 02:44:26
- ព័ត៌មាន
មកមើល ពិធីជប់លៀងជួបជុំសេះនៅអ៊ីស្លង់ បង្កប់ប្រពៃណីដ៏ល្អផូរផង់
- 2019-10-08 02:44:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកមើល ពិធីជប់លៀងជួបជុំសេះនៅអ៊ីស្លង់ បង្កប់ប្រពៃណីដ៏ល្អផូរផង់
ចន្លោះមិនឃើញ
ជារៀងរាល់ឆ្នាំ ប្រជាជនរាប់ពាន់នាក់តែងតែយកសេះរបស់ពួកគេមកជួបជុំគ្នានៅតំបន់ជ្រលងភ្នំ Hjaltadalur ប្រទេសអ៊ីស្លង់ដែលជាការជួបជុំគ្នាធំបំផុតប្រចាំឆ្នាំ។ ពិធីជប់លៀងនេះ ត្រូវគេឲ្យឈ្មោះថា Laufskálarétt ដែលជាការប្រមូលផ្ដុំសេះពីគ្រប់តំបន់ដើម្បីយកមកបង្ហាញគ្នា។ ខណៈពេលដែលការចិញ្ចឹមសេះ គឺកត្ដាក្នុងប្រទេសដែលមានប្រមាណជា ៩០ ០០០ក្បាល អ៊ីស្លង់បានចេញច្បាប់តឹងរឹងសម្រាប់ការនាំចូលសេះ និងឧបករណ៍ជិះសេះចូលក្នុងតំបន់។ ពិធីជួបជុំនេះ មិនត្រឹមតែជាការដាក់បង្ហាញសេះនោះទេ ប៉ុន្តែវាជាប្រពៃណីមួយរបស់ប្រជាជនអ៊ីស្លង់ដើម្បីជួបជុំគ្នា។ ដោយសារប្រជាជនរស់នៅឆ្ងាយៗពីគ្នា ដូច្នេះនេះជាឱកាសដ៏ល្អបំផុតមួយសម្រាប់ពួកគេជួបជុំគ្នា បើទោះបីជាអ្នកខ្លះមិនមានសេះសម្រាប់បង្ហាញក៏ដោយ ក៏ពួកគេនៅតែមកចូលរួមពិធីនេះដែលជាផ្នែកមួយនៃប្រពៃណីរបស់អ៊ីស្លង់៕
ខាងក្រោមនេះ គឺជាទិដ្ឋភាពពិធីជប់លៀងជួបជុំសេះនៅអ៊ីស្លង់ បង្កប់ប្រពៃណីដ៏ល្អផូរផង់ ៖