- 2019-10-14 01:06:35
- ព័ត៌មាន
មិនគួរឲ្យជឿ! ភ្លើងមួយកន្លែង ឆេះអស់ជាង ៤ពាន់ឆ្នាំ មិនទាន់រលត់ទោះមានភ្លៀង ឬព្រិលធ្លាក់
- 2019-10-14 01:06:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនគួរឲ្យជឿ! ភ្លើងមួយកន្លែង ឆេះអស់ជាង ៤ពាន់ឆ្នាំ មិនទាន់រលត់ទោះមានភ្លៀង ឬព្រិលធ្លាក់
ចន្លោះមិនឃើញ
ភ្លើងមួយកន្លែងក្នុងប្រទេសអាស៊ែបៃហ្សង់ បានឆាបឆេះអស់រយៈពេលជាង ៤ពាន់ឆ្នាំមកហើយ ហើយបន្ដឆាបឆេះមកទល់សព្វថ្ងៃនេះមិនថាមានភ្លៀង ឬព្រិលធ្លាក់យ៉ាងណានោះទេ។
ភ្លើងឆេះនៅតំបន់ភ្នំដែលមានប្រវែងរហូតដល់ ១០ម៉ែត្រ ត្រូវបានគេឲ្យឈ្មោះថា Yanar Dag ស្ថិតនៅឧបទ្វីប Absheron នៃប្រទេសអាស៊ែបៃហ្សង់។ ភ្លើងឆេះនេះ បានបណ្ដាលមកពីឧស្ម័នបម្រុងទុកយ៉ាងច្រើនលើសលប់ក្នុងដី ទើបធ្វើឲ្យលេចធ្លាយមកលើផ្ទៃដី ហើយបន្ដឆេះមកដល់សព្វថ្ងៃ។ ភ្ញៀវទេសចរ បាននាំគ្នាទៅទីនោះដើម្បីមើលភ្លើងឆាបឆេះដែលមានទិដ្ឋភាពស្រស់ស្អាតបំផុតនៅពេលល្ងាច។
គួរឲ្យដឹងថា Yanar Dag ស្ថិតនៅចម្ងាយ ២៥គីឡូម៉ែត្រពីរដ្ឋធានី Baku ក្នុងភូមិ Mehemmedi ហើយត្រូវបានប្រកាសជាតំបន់អភិរក្សកាលពីឆ្នាំ ២០០៧កន្លងទៅ។