• 2019-10-18 01:13:57
  • ព័ត៌មាន

ដើម្បីបានការងារល្អធ្វើនៅជប៉ុន និស្សិតខ្មែរម្នាក់ប្រាប់ពីអ្វីដែលត្រូវដឹង និងត្រៀម

  • 2019-10-18 01:13:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពីដើមខែ​តុលា​នេះ ​​​នៅ​លើ​ ហ្វេសប៊ុក​វិទ្យាស្ថាន​បច្ចេកវិទ្យា​គិរីរម្យ KIT បាន​បង្ហោះ​វីដេអូ​អបអរសាទរ និង​ជូនពរ និស្សិត​ម្នាក់​ក្នុង​ចំណោម​និស្សិត​ជា​ច្រើន​រូប​ទៀត ដែល​បាន​បញ្ចប់​ការ​សិក្សា​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​គិរីរម្យ ហើយ​ទទួល​បាន​ការងារ​ធ្វើ​ដោយ​ជោគជ័យ​​នៅ​ប្រទេស​ជប៉ុន។

តាមរយៈ​វីដេអូ​ខ្លី​រយៈពេល​ជិត ២នាទីនេះ លោក កន ពិ​សី ដែល​បញ្ចប់​ការសិក្សា​ជំនាញ វិស្វករ​កម្មវិធី​កុំព្យូទ័រ (Software Engineer) នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​គិរីរម្យ​ KIT បាន​ចែករំលែក ពី​បទពិសោធន៍​ផ្ទាល់​ខ្លួន​ដែល​បាន​ឆ្លង​កាត់​​ការ​រៀន​សូត្រ​យ៉ាង​ម៉ត់​ចត់ និង​ការ​សម្ភាសន៍​ការងារ រហូត​​ទទួល​បាន​ការងារ​ដ៏​ល្អ​មួយ​សម្រាប់​អាជីព​ខ្លួន​នៅ​ប្រទេស​ជប៉ុន។

លោក​បាន​ឲ្យដឹង​ថា​៖ « វិទ្យាស្ថាន​បច្ចេកវិទ្យា​គិរីរម្យ មាន​ក្រុមហ៊ុន​ដៃ​គូ​ជាច្រើន​នៅ​ក្រៅ​ប្រទេស ដូចជា ប្រទេស ឥណ្ឌា សិង្ហបុរី និង​ជប៉ុន។ ដូច្នេះ ​ក្រោយ​បញ្ចប់​ការសិក្សា​ និស្សិត​នឹង​មានឱកាស​ទទួល​បាន​ការងារ​ភ្លាមៗ ព្រោះ វិទ្យាស្ថាន​នឹង​ទាក់ទង​ទៅ​ក្រុមហ៊ុន​ទាំងនោះ​ មក​ជួប​សម្ភាសន៍​ជាមួយ​និស្សិត​ដោយ​ផ្ទាល់»។

និស្សិត​អាច​ជ្រើស​រើស​ដោយ​ខ្លួន​ឯង​ ថា​ចង់​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន​មួយ​ណា​ដែល​ខ្លួន​ពេញចិត្ត ចំណែកឯ​ប្រាក់​ខែ​ គឺ ស្រប​តាម​ស្តង់​ដារ​ការងារ​តាម​ប្រទេស​ ជំនាញ និង​ទំហំ​ការងារ​។ លោក​បញ្ជាក់​បន្ថែម។​​

(ទិដ្ឋភាពពេលរៀននៅ វិទ្យាស្ថាន​បច្ចេកវិទ្យាគីរីរម្យ KIT)

លោក​បាន​លើកទឹកចិត្ត​ឲ្យ​និស្សិត​ទាំងអស់​ឲ្យ​យក​ចិត្ត​ទុក​ដាក់​រៀន​សូត្រ​​ឲ្យ​ចេះ​ប្រាកដ និង​ប្រឹង​ប្រែង​រៀន​ឲ្យ​បាន​​​​ពិន្ទុ​ល្អ​នៅ​សាលា ហើយ​ត្រូវ​ចេះ​អភិវឌ្ឍ​ខ្លួន​ជា​រឿយៗ ​ទាំង​ជំនាញ​រឹង និង​ជំនាញ​ទន់។ តែ​​កុំ​បាច់​បារម្ភ​នៅ​ KIT នឹង​បង្ហាត់​បង្ហាញ​ជំនាញ​ទាំង​ពីរ​នេះ​យ៉ាង​ល្អ​ បន្ថែម​ពី​លើក​ជំនាញ​ស្នូល​ដែល​ត្រូវ​ប្រើ​ប្រាស់​សម្រាប់​ធ្វើ​ការងារ។ ដូច្នេះ​ក្រោយ​បញ្ចប់​ការងារ​និស្សិត​នឹង​មាន​សមត្ថភាព​ពេញលេញ​អាច​ធ្វើការងារ​បាន​ដោយ​គ្មាន​បញ្ហា​ ទោះ​ក្នុង​បរិយាកាស​ការងារ​ស្រុក​គេ​ក៏​ដោយ​។

ចង់​ដឹង​កាន់​តែ​ច្បាស់​ពី​ដំណាក់កាល​នៃ​ការ​ដាក់​ពាក្យ​ធ្វើ​ការ និង​សម្ភាសន៍ ដើម្បី​ទទួល​បាន​ការងារ​នៅ​ក្រៅ​ប្រទេស​ក្រោយ​រៀន​ចប់ សូម​មើល​វីដេអូ​ខ្លី​នេះ ដោយ​ផ្ទាល់​ ៖

ចាប់​អារម្មណ៍ ? សូម​ចុះ​ឈ្មោះ​តាម​តំណ​ភ្ជាប់​ខាងក្រោម៖ Kirirom Institute of Technology - KIT

សម្រាប់​ព័ត៌មាន​បន្ថែម សូមទាក់​ទង​៖ 078 777 384 / 078 777 344

អត្ថបទ៖ លីដា

មតិយោបល់