• 2019-10-18 10:00:58
  • ព័ត៌មាន

វីដេអូខ្មែរមួយបង្ហាញពីការសង់ផ្ទះឬស្សីជីកអាងទឹកដោយដៃ កំពុងកក្រើកយូធូប

  • 2019-10-18 10:00:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិតជាគួរឲ្យស្ញប់ស្ញែង បុរសពីរនាក់បានបង្កើតភាពអស្ចារ្យ តាមរយៈការសាងសង់ផ្ទះឫស្សី ថែមទាំងមានអាងហែលទឹកដ៏ស្រស់ស្អាត ដោយផ្ទាល់ដៃទាំង​ស្រុង នៅកណ្ដាលព្រៃស្ងប់ស្ងាត់តែ​មើលទៅ​ជាទីគួររស់នៅ កំពុងទាក់ទាញចំណាប់អារម្មណ៍​ពីមហាជនទូទាំងពិភពលោក ក្រោយបង្ហោះលើ Youtube ឆាណែល #junglesurvival កាលដើមសប្តាហ៍នេះ។

មិនដល់ ៣ថ្ងៃផង វីដេអូមួយនេះបានទាក់ទាញអ្នកចូលមើលវីដេអូនេះរហូតដល់ជិត ១សែនកន្លះ និងមានអ្នកចូលរួម comment រហូតដល់ជិត ២០០។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ វីដេអូនេះ ត្រូវបានថតដោយកូនខ្មែរ នៅក្នុងព្រៃស្រុកខ្មែរយើង គ្មានសំឡេងនិយាយអ្វីទាំងអស់ មានត្រឹមតែសំឡេងធម្មជាតិ និងបក្សីស្រែកចេកចាចបែបធម្មជាតិពិតៗ ហាក់ធ្វើឲ្យអ្នកទស្សនាកំពុងស្ថិតនៅក្នុងហេតុការណ៍នោះដោយផ្ទាល់អីចឹងដែរ។

មានរយ: ១៣នាទី វីដេអូ Jungle Survival នេះបង្ហាញពីសកម្មភាពរបស់បុរសពីរនាក់បានប្រើប្រាស់កម្លាំងធ្វើផ្ទះឫស្សី និងជីកអាងហែលទឹកជុំវិញកូនផ្ទះដោយមិនប្រើប្រាស់ឧបករណ៍ទំនើបអ្វីឡើយ ដោយប្រើប្រាស់ត្រឹមតែផ្គាក់ និងកម្លាំងរបស់ពួកគេប៉ុណ្ណោះ។

ធានាថាប្លែក និងល្អមើលណាស់ ចង់ច្បាស់តោះ មើលទាំងអស់គ្នា ៖

អត្ថបទ៖ លីដា

មតិយោបល់