• 2019-10-21 09:48:39
  • ព័ត៌មាន

មិនថ្លៃដូចគិតឡើយ! នេះជាតម្លៃកញ្ចប់ពិនិត្យសុខភាពសំខាន់ៗនៅមន្ទីរពេទ្យធំដ៏ល្បីមួយនៅកម្ពុជា

  • 2019-10-21 09:48:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួយឆ្នាំគួរពិនិត្យសុខភាពប៉ុន្មានដងល្អបំផុត គួរយល់ដឹងឲ្យច្បាស់ដើម្បីកុំឲ្យឈឺទាន់ ឬ យឺតពេល ដូចពាក្យចាស់ថា ការពារប្រសើរជាងព្យាបាល។

ការពិនិត្យសុខភាពឲ្យបានទៀងទាត់ជារឿងដែលល្អបំផុត ដើម្បីជួយឲ្យអ្នកដឹងច្បាស់ពីលក្ខខណ្ឌសុខភាពខ្លួនឯង និងអាចរក្សាបានសុខភាពរឹងមាំល្អ មិនងាយឈឺថ្កាត់ធ្ងន់ឡើង។ ហើយកុំច្រឡំឲ្យសោះ ថាទាល់តែចាស់ ឬ វ័យច្រើនទើបត្រូវពិនិត្យសុខភាព ទោះអ្នកនៅវ័យក្មេងក៏គួរពិនិត្យសុខភាពដែរ។

សម្រាប់អ្នកនៅក្នុងវ័យ ៣០ឆ្នាំចុះក្រោម អាចទៅពិនិត្យត្រឹម ២ទៅ៣ឆ្នាំម្ដងក៏បាន បើអ្នកមិនសូវជាមានបញ្ហាសុខភាព ឬឈឺច្រើន។ តែបើអ្នកឈានចូលវ័យពី ៣០ ទៅ ៤០ឆ្នាំយ៉ាងហោចណាស់ពិនិត្យឲ្យបានម្ដងក្នុងមួយឆ្នាំ ព្រោះវ័យនេះងាយនឹងមានជំងឺជាច្រើនដូចជា ទឹកនោមផ្អែម លើសឈាម បើចំពោះមនុស្សស្រីវិញភាគច្រើនកើតមាន មហារីកសុដន់ និងមហារីកមាត់ស្បូន។

លើសពីនេះក្នុងវ័យ ៥០ឆ្នាំឡើងទៅ គួរតែទៅពិនិត្យឲ្យបានទៀងទាត់ យ៉ាងហោចណាស់ មួយឆ្នាំម្ដង ហើយបើកាន់តែល្អ គឺកន្លះឆ្នាំម្ដង។ នៅពេលអ្នកឈានដល់វ័យមួយដែលងាយប្រឈមមុខនឹងជំងឺផ្សេងៗ អ្នកត្រូវតែគិតគូរ ប្រុងប្រយ័ត្នឲ្យមែនទែន ហើយនេះជាឱកាសល្អសម្រាប់ប្រជាជនខ្មែរ ព្រោះថានៅមន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ មានកម្មវិធីផ្តល់ជូនតម្លៃពិសេសសម្រាប់កញ្ចប់ពិនិត្យសុខភាព ជាច្រើនមុខដូចជា៖

ទិញ ១ ថែម ១ ចំពោះ កញ្ចប់ពិនិត្យសុខភាពថ្លើម

  • ពិនិត្យខ្លាញ់ក្នុងថ្លើម (Fatty Liver Screening) ៖ តម្លៃលក់ជាកញ្ចប់ធម្មតា ១៧៩ដុល្លារ, តម្លៃលក់ជាកញ្ចប់ពិសេស ១៣៩ដុល្លារ
  • ពិនិត្យមេរោគថ្លើម (Viral Liver Screening) ៖ តម្លៃលក់ជាកញ្ចប់ធម្មតា ២១៩ដុល្លា, តម្លៃលក់ជាកញ្ចប់ពិសេស ១៧៩ដុល្លារ
  • ពិនិត្យថ្លើមគុណភាពលំដាប់ខ្ពស់ (Premium Live) ៖ តម្លៃលក់ជាកញ្ចប់ធម្មតា ២៧៩ដុល្លារ, តម្លៃលក់ជាកញ្ចប់ពិសេស ២១៩ដុល្លារ។

ក្រៅ​ពី​ការ​ផ្តល់​ជូន​ខាង​លើ ព្រមទាំងមានការបញ្ចុះតម្លៃ ២០% ចំពោះកញ្ចប់ ពិនិត្យសុខភាពផ្សេងៗទៀតដូចជា ៖

  • កញ្ចប់ពិនិត្យសុខភាពបេះដូង
  • កញ្ចប់ពិនិត្យមហារីកសុដន់
  • កញ្ចប់ពិនិត្យសុខភាពទូទៅ
  • កញ្ចប់ពិនិត្យសុខភាពបេះដូង។

ដូច្នេះសូម​ រួសរាន់ឡើង ព្រោះថាការបញ្ចុះតម្លៃនេះមានត្រឹមតែ ៤៥ថ្ងៃប៉ុណ្ណោះ គិតចាប់ពី ថ្ងៃទី ១៥ តុលា ដល់ថ្ងៃទី ៣០ វិច្ឆិកា ២០១៩

សម្រាប់ព័ត៌មានសូមចូលទៅ​វិបសាយ​៖ www.royalphnompenhhospital.com

អត្ថបទ៖ សុខុន សុម៉ាភាវី

មតិយោបល់