• 2019-10-22 07:33:38
  • ព័ត៌មាន

ស្នងការ​ក្រុង​ជ្រើស​រើស​សិស្ស-និស្សិត​ចូល​ធ្វើជា​មន្ត្រី​នគរបាល​១៧៣​នាក់​

  • 2019-10-22 07:33:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្នងការ​ដ្ឋាន​នគរ​បាលរាជធានី​ភ្នំពេញ​ឲ្យ​ដឹងថា​ខ្លួន​ត្រូវ​ការ​ជ្រើសរើស​សិស្ស-និស្សិត​ឲ្យ​ប្រ​ឡង​ចូល​បម្រើការជាមន្ត្រី​នគរបាល​នៅ​តាម​ខណ្ឌ និង​ប៉ុស្ដ៍​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន​១៧៣​នាក់។

ក្នុង​សេចក្ដីជូន​ដំណឹង​មួយ​ចុះ​ផ្សាយ​នៅ​ថ្ងៃនេះ ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បញ្ជាក់​ថា​បេក្ខជន​ដែល​មាន​សញ្ញាបត្រ​បាក់​ឌុប​ ឬបញ្ញា​បត្រ​អាចប្រ​ឡង​ចូល​បម្រើ​ការ​ងារនេះ​បាន។ មន្ត្រី​នគរបាល​ទាំងនេះ​នឹង​ត្រូវ​បម្រើការ​នៅ​ខណ្ឌ​កំបូល ខណ្ឌ​បឹង​កេងកង និង​ប៉ុស្ដិ៍​រដ្ឋបាល​ផ្សេង​មួយ​ចំនួន​ទៀត។​ បេក្ខជន​ដែល​មាន​បំណង​ដាក់​ពាក្យ​អាច​ដាក់​ពាក្យ​ពី​ថ្ងៃជូន​ដំណឹង​នេះ​ រហូត​ដល់ថ្ងៃទី​១៥ ខែ​វិច្ឆិកា ឆ្នាំ២០១៩៕

អត្ថបទ៖ ទូច សុខា

មតិយោបល់
អត្ថបទពេញនិយម