• 2019-10-24 01:54:35
  • ព័ត៌មាន

ភ្ញាក់ផ្អើល! គីម ជុងអ៊ុនបញ្ជាឲ្យកម្ទេចសណ្ឋាគារសង់ដោយកូរ៉េខាងត្បូងចោល នៅតំបន់ទេសចរដ៏ល្បីល្បាញ

  • 2019-10-24 01:54:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មេ​ដឹក​នាំ​ប្រទេស​កូរ៉េខាង​ជើង​លោក​គីម ជុង​អ៊ុន បាន​បញ្ជា​ឲ្យ​កម្ទេច​សណ្ឋាគារ និងអគារ​ទាំង​អស់​ដែល​សាង​សង់​ឡើង​ដោយ​កូរ៉េខាងត្បូង​នៅ​តំបន់​ទេសចរ​ដ៏ល្បី​ល្បាញ​ក្នុង​ប្រទេស។

យោង​តាម​សារព័តមាន​ក្នុង​តំបន់​ឲ្យ​ដឹង​ថាលោក​ គីម​ជុងអ៊ុន​ ចាត់​ទុក​សំណង់​នៅ​ភ្នំ Kumgang ដូច​ជា​តង់​សម្រាប់​ជ្រក​បណ្ដោះ​អាសន្ន​ពី​គ្រោះ​មហន្ដរាយ។ កាល​ពី​មុន តំបន់​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​និមិត្ត​រូប​នៃ​កិច្ច​សហប្រតិបត្តិការ​​រវាង​បង​ប្អូន​កូរ៉េ​ទាំង​ពីរ។ ប៉ុន្តែ​ក្រោយ​ពេល​ដែល​ធ្វើ​ទស្សនកិច្ច​នៅទី​នោះ មេ​ដឹក​នាំ​កូរ៉េខាងជើង និយាយ​ថា​វា​ជា​ការ​ប្រសើរ​ដែល​ទី​តាំង​នេះ ត្រូ​វបាន​គ្រប់គ្រង​ដោយ​គ្មាន​ការ​ចូល​រួម​ពី​រដ្ឋាភិបាល​ក្រុង​សេអ៊ូល។ រមណីយដ្ឋាន​ភ្នំ Kumgang ត្រូវ​បាន​សាងសង់​ឡើងនៅទសវត្សឆ្នាំ ១៩៩០ ដោយក្រុមហ៊ុនកូរ៉េខាងត្បូងនៅលើភ្នំដែលមានទេសភាពស្រស់ស្អាតបំផុតនៅលើឧបទ្វីបនេះ។ ភ្ញៀវទេសចរកូរ៉េខាងត្បូងរាប់ពាន់នាក់ ត្រូវបានអនុញ្ញាតឱ្យចូលទស្សនាតំបន់នេះក្រោមការគ្រប់គ្រងយ៉ាងតឹងរឹង ប៉ុន្តែទេសចរត្រូវបានផ្អាកភ្លាមៗក្នុងឆ្នាំ ២០០៨ បន្ទាប់ពីស្រ្តីម្នាក់ត្រូវបានឆ្មាំកូរ៉េខាងជើងបាញ់សម្លាប់។

ជាមួយ​គ្នា​ដែរ ការ​លើក​ឡើង​របស់​លោក គីម ជុងអ៊ុន​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជាការ​សង្កត់​ធ្ងន់​លើការ​ផ្ដល់​អទិភាព​លើ "ភាព​ខ្លួន​ទី​ពឹង​ខ្លួន" ដើម្បី​ភាព​ជោគជ័យ​របស់​កូរ៉េខាងជើង៕

ប្រភព៖ BBC ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់